លោក គង់ បូរ៉ា អះអាងឆ្លើយតប សម រង្ស៊ី វិញថា លោកមិនក្បត់បក្សទេ ប៉ុន្តែក្បត់តែលោក សម រង្ស៊ី ប៉ុណ្ណោះ

(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះការវាយប្រហាររបស់លោក សម រង្ស៉ី ដែលបានចោទប្រកាន់ទៅលើរូបលោក និងឪពុករបស់លោកថា ជាជនក្បត់អតីតគណបក្សសង្រ្គោះជាតិ។ លោក គង់ បូរ៉ា បានបដិសេធការចោទប្រកាន់ថា ក្បត់អតីតបក្សរបស់លោកដោយអះអាងថា លោកក្បត់តែលោក សម រង្ស៉ី តែប៉ុណ្ណោះ។

តាមរយៈ Facebook ស្វាគមន៍ដើមឆ្នាំ២០១៩នេះ លោក គង់ បូរ៉ា បានចោទជាសំណួរត្រឡប់ទៅកាន់លោក សម រង្ស៉ី វិញយ៉ាងដូច្នេះថា៖ «ម៉េចក៏ត្រូវក្បត់ បើគណបក្សសង្រ្គោះជាតិ ត្រូវរលាយហើយ? បើក្បត់ប្រធានស្តីទី ប្រហាក់ប្រហែលត្រឹមត្រូវជាង ព្រោះខ្ញុំមិនបានគាំទ្រមែន»។

ប្រតិកម្មរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានថ្លែងសារ​ពី​ប្រទេស​បារាំង ក្នុងចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨នាក់ មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះដែល​ក្បត់បក្ស​។

ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីលោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា បានប្រកាសជាចំហរថា ពួកលោកនឹងស្នើសុំទទួលសិទ្ធិធ្វើនយោបាយឡើងវិញ គ្រាដែល លោក សម រង្ស៉ី បានព្រមានថា ជនណាដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺជាជនក្បត់អតីតបក្សសង្រ្គោះជាតិ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម