មហន្តរាយ​បាក់​ទំនប់ទឹកនៅ​ប្រេស៊ីល៖ រកឃើញ​សាកសព​ជិត​៦០នាក់ និងជាង​៣០០នាក់​បន្តបាត់​ខ្លួន

(រីយ៉ូ)៖ ចំនួនសាកសព​មនុស្សដែល​បាន​បាត់បង់ជីវិត ដោយសារ​គ្រោះមហន្តរាយបាក់ទំនប់​នៅ​ទីតាំងរុករករ៉ែ​​មួយកន្លែង​ក្នុង​​រដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគ​អាគ្នេយ៍​ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈ​មនុស្ស ៣០៥នាក់ទៀត​នៅតែបន្ត​បាត់ខ្លួន។ នេះបើ​តាមការដក​ស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

​​ក្នុងចំណោមអ្នក​ស្លាប់ទាំង ៥៨នាក់ ១៩នាក់​ត្រូវបានកំណត់អត្តសញ្ញាណ​ហើយរួចរាល់ រីឯជនដែលបាត់​ខ្លួនគឺរួមមាន​ទាំង​​ប្រជា​ជន​ ​ដែលរស់នៅក្នុងតំបន់រង​ការបំផ្លិចបំផ្លាញ និង​បុគ្គលិក​នៃ​ក្រុមហ៊ុនរ៉ែ វ៉ាល់ (Vale) ខណៈលទ្ធភាពនៃការស្វែងរក​ឃើញអ្នក​ដែល​អាច​នៅ​រស់​រាន​មានជីវិត​កាន់តែស្តើងទៅៗ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ​ប្រតិបត្តិការជួយសង្រ្គោះ​ត្រូវ​បានផ្អាកជាច្រើនម៉ោង បន្ទាប់ពីមានការ​ប្រអាសន្នថា ​ទំនប់មួយ​ទៀត​​ដែលជាទំនប់​ទឹក​ដែរនោះអាចនឹង​លេច​ធ្លាយ ឬក៏បាក់​នៅទីតាំងរុករករ៉ែ​ឈ្មោះថា ខ័ររ៉េហ្គោ ឌូ ហ្វៃចាវ (Corrego do Feijao) ដែលស្ថិតនៅក្បែរ​គ្នា៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម