លោក ម៉ាឌូរ៉ូ ចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស អំពាវនាវឲ្យលោក ដូណាល់ ត្រាំ ដោះលែងប្រទេសវេណេស៊ុយអេឡាជាបន្ទាន់!
(ការ៉ាកាស់)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយកម្រជាភាសាអង់គ្លេសតែម្តង ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម និងស្នើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោះលែងប្រទេសរបស់លោកជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសុន្ទរកថាមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ចំពោះមុខមន្ត្រីទូតវេណេស៊ុយអេឡា ដែលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ នាឱកាសនោះ លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «ត្រាំ... អ្នកឯងគឺជាអ្នកទទួលខុសត្រូវលើអំពើហិង្សាដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្ញុំ។ វាគឺជាការទទួលខុសត្រូវរបស់អ្នក... ហើយការបង្ហូរឈាមនៅក្នុង ប្រទេសវេណេស៊ុយអេឡា គឺជាទង្វើចេញពីក្នុងកណ្ដាប់ដៃរបស់អ្នក»។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាដដែល លោក ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនមកលើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ដោយលោកហៅវាថាជា «បទឧក្រិដ្ឋ»។ លើសពីនេះទៅទៀត លោកក៏បានចាត់ទុកផងដែរថា មេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) គឺជាអាយ៉ងរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមរៀបចំការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស្របច្បាប់នៅវេណេស៊ុយអេឡា៕

Comments