អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំ ក្រោមគម្រោងស្ទែម ដើម្បីស្រ្តីកម្ពុជា
(ភ្នំពេញ)៖ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល បានរៀបចំសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំ ក្រោមគម្រោងស្ទែម ដើម្បីស្រ្តីកម្ពុជា ក្នុងគោលបំណង បំផុសយុវតីកម្ពុជា ឲ្យពិចារណា អាជីពការងារ នៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កាលពីសប្ដាហ៍កន្លងទៅ។
សិក្ខាសាលានេះ ក្រោមការឧបត្ថម្ភ របស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីឲ្យអនុវត្តគម្រោងក្លឹបស្ទែម ចំនួន៨សប្ដាហ៍ ដែលដឹកនាំដោយប្អូនៗយុវតី នៅតាមវិទ្យាល័យសិក្សានានា។ ក្លឹបស្ទែមផ្ដល់ឱកាស ដល់យុវតី ក្នុងការអភិវឌ្ឍជំនាញ ភាពជាអ្នកដឹកនាំ និងបង្កើតបណ្ដាញ ជាមួយយុវតីឯទៀត ដែលមានគំនិតដូចគ្នា តាមរយៈសកម្មភាព ដ៏រីករាយផ្សេងៗ ទាក់ទងនឹងស្ទែម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា តាមរយៈ អ៊ីមែល ៖ stemsisters@stemcambodia.ngo, ទូរស័ព្ទលេខ៖ ០២៣ ៧២ ៧២ ៦២, ទំព័រវេប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ ឬ ទំព័រហ្វេសប៊ុក https://www.facebook.com/CambodiaSTEMSisters/៕

Comments