រួមគ្នាបរិច្ចាគឈាមជួយជនរងគ្រោះ! កម្លាំងកងរាជអាវុធហត្ថទូទាំងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាំគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាម ដើម្បីផ្តល់ជូនជនរងគ្រោះដែលត្រូវការឈាម
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងទៅបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្តល់ឈាមនៅរាជធានីភ្នំពេញ ក្នុងបំណងទុកសម្រាប់សង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវការចាំបាច់ឈាម។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកបាននាំកម្លាំងចំនួន១០នាក់ ជាសមាជិកអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកវរសេនីយ៍ បានបន្តថា ដោយមើលឃើញតម្រូវការចាំបាច់ឈាម ដើម្បីបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺត្រូវការឈាមដើម្បីសង្គ្រោះ ទើបកម្លាំងកងរាជអាវុធហត្ថស្ម័គ្រចិត្តផ្តល់ឈាមបែបនេះ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្លាប់បានបញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពេញមួយឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានឈាមទូទំាងប្រទេស បានចំនួន៨៣,៩៨៤ប្លោក ក្នុងនោះនៅភ្នំពេញ មានចំនួន៥៨,៣៩៧ប្លោក៕

Comments