ទីបំផុតលោក គីម ជុងអ៊ុន និងភរិយា ជិះរថភ្លើងពិសេសចេញពីចិន ត្រឡប់ទៅកូរ៉េខាងជើងវិញហើយ!
(ប៉េកាំង)៖ រថភ្លើងពិសេសរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង នៃប្រទេសចិន ដើម្បីត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
លោក គីម និងភរិយា អមដំណើរដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបទៀត បានចាកចេញពីរដ្ឋធានីព្យុងយ៉ាង នៅរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានមកដល់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារម្សិលមិញ។ ប៉ុន្មានម៉ោងក្រោយការធ្វើដំណើរមកដល់ លោក គីម ជុងអ៊ុន ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ សម្រាប់ព័ត៌មានលម្អិតអំពីអ្វី ដែលមេដឹកនាំទាំងពីរបានជជែកគ្នានៅក្នុងជំនួបនេះ ពុំទាន់ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈនៅឡើយទេ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក គីម មកកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ គឺជាលើកទី ៤ហើយ ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីចុងឆ្នាំ២០១១ ហើយវាបានកើតមានឡើង នៅចំពេលដែលកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងរូបនេះ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចនឹងប្រព្រឹត្តទៅជាលើកទីពីរ ក្នុងឆ្នាំ២០១៩នេះ៕

Comments