ក្តៅគគុក! មនុស្ស២១នាក់ស្លាប់ ​និង៦៨នាក់របួស នៅក្នុងករណី​បំផ្ទុះគ្រាប់បែក​កក្រើក​រដ្ឋធានីនៃ​ប្រទេស​កូឡុំប៊ី!

(កូឡុំប៊ី)៖ មនុស្សយ៉ាងតិច ២១នាក់បាន​បាត់បង់ជីវិត នៅក្នុងករណីបំផ្ទុះ​គ្រាប់បែក​លើរថយន្តមួយ​គ្រឿង​ នៅក្នុងរដ្ឋធានីបូហ្គោតា (Bogota) នៃប្រទេសកូឡុំប៊ី​។​ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន BBC នៅរសៀល​ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍​ខាងលើបានកើតឡើង​ កាលពីវេលាយប់​ថ្ងៃព្រហស្បតិ៍​ នៅពេលរថយន្ត​មួយគ្រឿង​ដែលមានបង្កៃ​គ្រាប់បែក ​បាន​ជិះបំបុកចូល​ក្នុងសាលាប៉ូលិស​មួយកន្លែងក្នុង​ទីក្រុង Bogota ហើយ​ក៏​បានផ្ទុះឡើង​យ៉ាងកក្រើក។ ក្រៅពីអ្នក​​ដែលស្លាប់ ​មនុស្ស​​​ប្រមាណ ៦៨នាក់ទៀត​ក៏បានរងរបួសផងដែរ ប៉ុន្តែពួកគេភាគ​ច្រើនបានចេញពីមន្ទីរពេទ្យ​វិញហើយ ក្រោយការ​សង្រ្គោះ​​ និងព្យាបាល។

គួរជម្រាបថា ពុំទាន់មានក្រុម​ណាចេញមុខអះអាងថា​ ជាទង្វើរបស់ពួកគេ​នៅឡើយទេ ខណៈប្រធានាធិបតី​កូឡុំប៊ី អ៊ីវ៉ាន ឌូកេ (Ivan Duque) បានថ្កោលទោស​ទង្វើនេះជាសកម្មភាព​ភេរវករយ៉ាងអាក្រក់មួយ និងបានប្រកាស​កាន់ទុក្ខ​ជនរងគ្រោះរយៈពេល ០៣ថ្ងៃ​នៅ​ទូទាំងប្រទេសទៀតផង៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម