ដំណឹង​​​អាក្រក់​​សម្រាប់​​អ្នក​​ចូលចិត្ត​​គេងច្រើន

(សុខភាព)៖ ការគេងបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់សម្រាប់សុខភាព ប៉ុន្តែបើសិនជាគេងច្រើនពេក វាអាចក្លាយទៅជាអាក្រក់ចំពោះសុខភាពវិញបាន។



ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ អាចផ្តល់ផលវិបាកច្រើនដល់សុខភាពណាស់។ ខាងក្រោមនេះបង្ហាញអំពីបញ្ហាមួយចំនួន ដែលអ្នកអាចនឹងប្រឈមបើសិនជាគេងច្រើនពេកលើសពីតម្រូវការ៖

• ជំងឺបេះដូងសរសៃឈាម
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន American Academy of Sleep Medicine បានបញ្ជាក់ថា ការគេងច្រើនពេកធ្វើឲ្យប្រឈមខ្លាំង នឹងជំងឺរ៉ាំរ៉ៃជាពិសេសជំងឺបេះដូងសរសៃឈាមតែម្តង។ តាមការសិក្សានេះដែរ ស្ត្រីដែលគេងប្រហែល ៩ ទៅ ១១ម៉ោង គឺប្រឈមនឹងការកើតជំងឺបេះដូងរហូតដល់ ៣៨ភាគរយឯណោះ។



• ធាត់ជ្រុល
ការគេងច្រើនពេក អាចមានន័យថាជាការហាត់ប្រាណបានតិច ហើយក៏ធ្វើឲ្យទម្ងន់រាងកាយកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។ កាលណាអ្នកគេងកាន់តែច្រើន អ្នកពិតជាមិនសូវធ្វើការងាររាងកាយ ដើម្បីរំលាយជាតិខ្លាញ់ក្នុងខ្លួនឡើយ។



• ឈឺខ្នង
នៅពេលអ្នកគេងច្រើនម៉ោងពេក សម្ពាធក្នុងឆ្អឹងកងខ្នងអាចនឹងកើនឡើង។ ហេតុដូច្នេះហើយ ក្រោយពីភ្ញាក់ពីគេងរយៈពេលច្រើនម៉ោងមក អ្នកប្រហែលជាមានអារម្មណ៍ថា ឆ្អឹងខ្នងដូចជាគាំងជាមិនខាន។ ក្រៅពីនេះ បើសិនជាអ្នកកំពុងតែមានអាការៈឈឺខ្នងរ៉ាំរ៉ៃរួចហើយ អាការៈនេះអាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។



• ជំងឺទឹកនោមផ្អែម
ការគេងច្រើនក៏អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានដែរ។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន PLoS One បានបង្ហាញថា អ្នកដែលគេងច្រើនជ្រុលញឹកញាប់ (លើសពី៩ម៉ោង) ប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមជាងអ្នកដែលគេងគ្រប់គ្រាន់ធម្មតា។



• កើតជំងឺបាក់ទឹកចិត្ត
ការសិក្សាបានបង្ហាញថា ការគេងច្រើនជ្រុលមានទំនាក់ទំនងនឹងការបាក់ទឹកចិត្ត។ ដូច្នេះអ្វីដែលគួរធ្វើគឺកាត់បន្ថយការគេង ដើម្បីឲ្យមានអារម្មណ៍ល្អឡើងវិញ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម