ក្រសួងការពារជាតិ រៀបចំការប្រកួតកីឡាកងទ័ព ដើម្បីអបអរសាទរខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា, រសៀលថ្ងៃនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបិទ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ សាលានាយទាហានសកម្ម (ត្មាតពង) បានរៀបចំពិធីប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ដោយមានការសហការជាមួយ សាលានាយទាហានសកម្មសហប្រតិបត្តិការយោធាបារាំង និងក្រសួងបរិស្ថាន ដែលមានវត្តកីឡាករកងយោធពលខេមរភូមិន្ទ១៦០រូប មកពី១៥ក្រុមកីឡា ដើម្បីអបអរសាទរខួបលើកទី៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (១៩៧៩-២០១៩)។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយយករងសាលានាយទាហានសកម្ម (ត្មាតពង) និងជាប្រធានគណៈកម្មការ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្ម ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានថ្លែងថា ក្រោមការចង្អុលពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ការរៀបចំឱ្យមានការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នេះបានបង្ហាញពីមោទនភាពដ៏អស្ចារមួយទៀត ចំពោះការសម្ពោធវិមានឈ្នះ-ឈ្នះ ដែលកន្លងមកថ្មីៗនេះ ប្រកបជោគជ័យដ៏ឧដុង្គឧត្តម និងចូលរួមអបអរសាទរសម្រាប់ថ្នាក់ជាតិ ដែលបានប្រារព្ធខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ផងដែរ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា សម្រាប់ឆ្នាំនេះ មិនអនុញ្ញាតឱ្យជនស៊ីវិលចូលរួមប្រកួតទេ ដោយសារតែវិញ្ញាសារ គឺជាវិញ្ញាសារកងទ័ពសុទ្ធសាធ ហើយមានការលោតហក់ផ្លោះរបងពិបាកៗច្រើន ដូច្នេះទើបការរៀបចំមិនអនុញ្ញាតឱ្យមហាជនស៊ីវិលចូលរួមនោះទេ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា វិញ្ញាសារទាំងអស់តម្រូវឱ្យបេក្ខជនមានចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ហើយវិញ្ញាសារត្រូវប្រឡងរួមមាន៖ រត់ប្រដាប់អាវុធចម្ងាយ៤គីឡូម៉ែត្រ (ឯកសណ្ឋានប្រយុទ្ធ) បាញ់អាវុធ K47 រត់ឆ្លងកាត់ឧបសគ្គសមូហភាព ចោលគ្រាប់បែកចម្ងាយ២៥ម៉ែត្រ។ល។ វិញ្ញាសារទាំងអស់ត្រូវបង្រួញឱ្យខ្លី និងអនុញ្ញាតឱ្យមហាជន សិស្សានុសិស្សចូលមកទស្សនាកំសាន្ត ដូចគ្នានៅការប្រកួតនៅកោះពេជ្រ។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព ក៏សូមណូមពរឱ្យបងប្អូនជនរួមជាតិទាំងអស់ ចូលរួមលើវិស័យការពារទាំងអស់គ្នា ដើម្បីទ្រទ្រង់ប្រទេសជាតិឱ្យបានរឹងមាំ មានស្ថិរភាព ឈានទៅរកការអភិវឌ្ឍន៍ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយឡែក នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពការប្រគល់រង្វាន់ និងបិទកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទផងដែរ៕

Comments