រដ្ឋមន្ដ្រីក្រសួងអប់រំ ធ្វើបាឋកថាបង្ហាញពីដើមចមនាំកម្ពុជារអិលធ្លាក់ក្នុងភ្លើងសង្គ្រាម និងការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើ​បាឋកថាមួយជូនដល់មន្ត្រីក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ ពីមូលហេតុនាំឲ្យកម្ពុជារអិលធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ក៏ដូចជាបុព្វហេតុចម្បងដែលនាំឲ្យកម្ពុជាឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម។ បាឋកថា​នេះ​​ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្នុង​គោល​ដៅ​បង្កើន​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា បញ្ចៀស​កំហុសដូចប្រវត្តិសាស្ត្រ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជឿនលឿន​។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការដែលគ្មាន​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ ​អាច​​ធ្វើឲ្យ​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​កើត​ឡើង​ជាថ្មី។ លោកបានគូសរំលេចទៀតថា គ្មាន​ការ​អភិវឌ្ឍ​ណា​​ អាច​កើត​ឡើង​បាន​ដោយ​គ្មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ឡើយ ហើយ​ក៏​គ្មាន​ភាព​រីកចម្រើន​ណាមួយ ដែល​​បាន​មក​ដោយ​គ្មាន​​សាមគ្គី​ភាព និង​ការ​ប្រឹងប្រែង​ទាំង​អស់​គ្នា​នោះ​ទេ​។
ជាបន្តសូមទស្សនានូវការធ្វើបឋកថារបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម