រុស្ស៊ីព្រមានពីគ្រោះមហន្តរាយ បើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាឈ្លានពានវេណេស៊ុយអេឡា
(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើអន្តរាគមយោធាឈ្លានពានប្រទេស វេណេស៊ុយអេឡា ដោយអះអាងថាសកម្មភាពរបៀបនេះនឹងបង្កជាគ្រោះមហន្តរាយមួយដ៏ធំ។ នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Interfax ក្រៅតែពីការព្រមាន អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក៏បានបង្ហាញ ការគំាទ្ររបស់ទីក្រុងម៉ូស្គូ ដល់រដ្ឋាភិបាលវេណេស៊ុយអេឡាផងដែរ។ លោក Ryabkov បានគូសបញ្ជាក់ដូច្នេះថា៖«ទីក្រុងម៉ូស្គូ នឹងឈរនៅក្បែរវេណេស៊ុយអេឡា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ពួកគេ និងគោលការណ៍មិនលូកដៃចូលក្នុងកិច្ចការផ្ទៃ ក្នុងនៃបណ្ដាប្រទេសដទៃ»។
គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកហើយ និងទុកពេល៧២ម៉ោងដើម្បីឱ្យមន្ត្រីទូតអាមេរិកវេចបង្វិចចេញពីប្រទេស។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនប្រកាស ទទួលស្គាល់មេបក្សប្រឆាំង លោក លោក Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា៕

Comments