Floyd ទទួលបាន ៩លានដុល្លារ ក្រោយផ្តួលកីឡាករជប៉ុន Nasukawa ឲ្យចុះចាញ់ ត្រឹមតែជាង២នាទី

(តូក្យូ)៖ កីឡាករប្រដាល់សកលវ៉ៃមិនដែលចាញ់ Floyd Mayweather ទទួលបានតម្លៃខ្លួន ៩លានដុល្លារសហរដ្ឋអាមេរិកពីការផ្តួលកីឡាករជើងខ្លាំងជប៉ុន Tenshin Nasukawa ឲ្យបោះបង់ការប្រកួតត្រឹមតែរយៈពេលជាង ២នាទី ក្នុងទឹកទី១ នៅប្រទេសជប៉ុន។

ការប្រកួតដែលបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃឆ្លងឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ បែបលក្ខណៈ កម្សាន្តសប្បាយៗ និងដើម្បីផ្សាយពាណិជ្ជកម្មផងនោះ កីឡាករអាមេរិក វ័យ៤១ឆ្នាំ Floyd បានប្រើកណ្តាប់ដៃវ៉ៃ Nasukawa ឲ្យដួលអុកគូថលើសង្វៀនចំនួន ៣ដងជាប់ៗគ្នា និងសម្រេចបោះបង់ការប្រកួតជាផ្លូវការនៅវិនាទី១៤០ ក្នុងទឹកទី១ ក្នុងចំណោមការប្រកួតមាន ៣ទឹក (៣នាទី/ទឹក)។

កីឡាករដែលមានរហស្សនាមថា «Money Man» ត្រូវបានលោកអាជ្ញាកណ្តាលព្រមានផងដែរ ដោយសាររូបគេបានសើចចំអក ក៏ដូចជារាំក្នុងន័យដឺដងឲ្យ Nasukawa ក្រោយកីឡាករជប៉ុនរូបនេះដួលនៅមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៧០០០នាក់នារាត្រីថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

Floyd Mayweather បានសរសេរបង្ហោះនៅលើ Instamgram ក្រោយទទួលបានជ័យជម្នះថា «ដូចអ្វីដែលខ្ញុំធ្លាប់បាន ប្រាប់អ្នកហើយថា ខ្ញុំនឹងទទួលបានទឹកប្រាក់ ៩ខ្ទង់ដោយស្រួល តែពេលនេះវាបានកើតឡើងហើយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ តើអ្នកអាចធ្វើដូចខ្ញុំទេ? វាស្រួលបំផុតហើយ ដែលចំណាយពេលតែ ៩នាទី ដើម្បីទទួលបានទឹកប្រាក់ ៩លានដុល្លារ»៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម