ទណ្ឌិត សម រង្ស៊ី ចោទថា កាសែតភ្នំពេញប៉ុស្តិ៍លំអៀង និងមិនឯករាជ្យ, លោក លី តៃសេង ទាត់ចោលសម្តីនេះ



(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលកំពុងជ្រកកោននៅបរទេស ដើម្បីគេចពីការអនុវត្តច្បាប់របស់កម្ពុជា នាពេលថ្មីៗនេះ បានចោទកាសែតភ្នំពេញប៉ុស្ដិ៍ ជាសារព័ត៌មានដែលលំអៀង ​មិនគោរពឯករាជ្យ ​និងគ្មានតម្លៃសម្រាប់រូបលោកឆ្លើយតបឡើយ។

ក្រោយការចោទប្រកាន់នេះ ​លោក លី តៃសេង អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ ​តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឆ្លើយតបថា សារព័ត៌មានរបស់លោកមិនបានលំអៀង ដូចការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី នោះទេ ពោលការផ្សាយរបស់លោកឈរលើគោលការណ៍ វិជ្ជាជីវៈលើវិស័យព័ត៌មានត្រឹមត្រូវ។

​អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍រូបនេះ បានថ្លែង​ឆ្លើយតបយ៉ាងដូច្នេះថា «​សារព័ត៌មានរបស់ខ្ញុំ មិនបានលំអៀង ស្ថិតក្នុងភាពឯករាជ្យ ជាមួយវិជ្ជាជីវៈ លើវិស័យព័ត៌មាន ព្រោះយើងទទួលបានដំណឹងអ្វី យើងចុះផ្សាយដោយផ្តល់វេទិកាគ្រប់ភាគីពាក់ព័ន្ធ»។

លោក លី តៃសេង បានបន្តទៀតថា តាមអ្វីដែលលោកទទួលបានត្រឡប់មកវិញពីអតិថិជន ពួកគាត់ឃើញថា មិនមានភាពលំអៀងទេ ទាំងវេទិកាបក្សប្រឆាំង និងវេទិកាបក្សកាន់អំណាច គឺផ្តល់វេទិកាដូចគ្នា​។ ដូច្នេះការចោទប្រកាន់នោះ គឺប្រាសចាកពីការពិតទាំងស្រុងតែម្ដង។

សូមជម្រាបថា ប្រតិកម្មតបរបស់អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី តាមរយៈ Twitter កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសរសេរថា ​សារព័ត៌មានភ្នំពេញប៉ុស្តិ៍បច្ចុប្បន្ន គឺពិតជាលម្អៀតខ្លាំងណាស់ ដែលគ្មាន​តម្លៃ​អ្វី​ត្រូវធ្វើ​ការឆ្លើយតប​នោះទេ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម