លោក ដូណាល់ ត្រាំ បញ្ជាឲ្យ​ក្រសួងការពារជាតិអាមេរិក ព្រាង​រៀបចំ​ច្បាប់ដើម្បីបង្កើតកងទ័ពអវកាស

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយនាថ្ងៃអង្គារសប្តាហ៍នេះ ដែល​​បង្គាប់ឲ្យ​ក្រសួងការពារជាតិព្រាងរៀបចំច្បាប់ស្តីពី​ការបង្កើតកងកម្លាំងទ័ពអវកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

បទបញ្ជាខាងលើស្នើឲ្យ​ប្រមុខការពារជាតិអាមេរិក រៀបចំស្នើច្បាប់មួយជុំវិញការបង្កើតកងទ័ពអវកាស ជាអង្គភាពទី០៦​នៃ​កង​កម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍​របស់​សេតវិមាន នេះ​គឺជាការ​បោះ​ជំហាន​មួយ​ប្រកប​​ដោយ​យុទ្ធ​​សាស្រ្ត ដើម្បីធានារក្សាឥទ្ធិពលរបស់អាមេរិកនៅទីអវកាស។

គួរជម្រាបថា ​កាលពីខែមិថុនា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានលើកជាសំណើឲ្យមានការបង្កើតកងអង្គភាពទ័ពអវកាស​​ដាច់ដោយឡែកមួយ​ ខណៈដែលកិច្ចការយោធាកន្លងមកទាក់ទងនឹងទីអវកាស គឺជាកាតព្វកិច្ចរបស់​កងទ័ពអាកាសអាមេរិក​​។ យ៉ាងណាមិញ ការបង្កើតអង្គភាពយោធាថ្មីមួយ​នៅសហរដ្ឋអាមេរិក តម្រូវឲ្យមានការអនុម័ត​ពីសភាជាតិ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម