រាជធានីភ្នំពេញ ជាប់ឈ្មោះជាទីក្រុងធ្វើបុណ្យចូលឆ្នាំសកលល្អជាងគេនៅកម្ពុជា ខណៈសៀមរាប ជាប់លេខ២ និងកែប ជាប់លេខ៣

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសថា រាជធានីភ្នំពេញទទួលបានជ័យលាភីលេខ១ ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេបំផុត ខណៈខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២ ហើយខេត្តកែប ទទួលបានជ័យលាភីលេខ៣។

ការប្រកាសជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេបំផុត (Best Countdown City of the Year) នេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុង​ឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ - Best Countdown City of the Year» លើកទី១ ដោយមានបេក្ខភាពទាំង២៥រាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែង។

ការផ្ដល់ពិន្ទុនៃការប្រកួតនេះទៀតសោធ គឺត្រូវបានធ្វើឡើងដោយភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដែលបានចូលរួមបោះឆ្នោតតាមប្រព័ន្ធ Online គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំសកល។ ជាលទ្ធផល រាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២ និងខេត្តកែប ទទួលបានជ័យលាភីលេខ៣៕















































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម