ជិត​មាន​អន្តរាគមន៍​យោធា? យន្តហោះ​ស៊ើបការណ៍​អាមេរិក​កាន់តែ​ច្រើន ហោះ​ទៅ​ជុំវិញ​តំបន់​ព្រំដែន​សមុទ្រ​វេណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក​បានបង្កើន​ការបញ្ជូនយន្តហោះ​ស៊ើបការណ៍ ទៅកាន់ដែនអាកាស​អន្តរជាតិ នៅជុំវិញតំបន់ឆ្នេរ​របស់​ប្រទេស​វេណេស៊ុយអេឡា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុង​ក្រោយនេះ ដើម្បីប្រមូលព័ត៌មាន​សំងាត់ពាក់ព័ន្ធនឹងសកម្មភាព ​របស់រដ្ឋាភិបាលដឹកនាំដោយ​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាម​សម្តីមន្ត្រីយោធាអាមេរិក ០២រូប ដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីយោធា​អាមេរិកទាំង ០២រូបនេះមិនបានបញ្ជាក់​លម្អិតនោះឡើយថា តើយន្ដហោះយោធាប្រភេទ​ណា ត្រូវបានប្រើប្រាស់​នៅក្នុងប្រតិបត្តិកា​រខាងលើនេះ ដោយគ្រាន់តែ​ឱ្យដឹងថា វាគឺជាប្រភេទយន្ដហោះ​ដែលមាន​សមត្ថភាពខ្ពស់ ក្នុងការស្ទាក់​ចាប់សញ្ញា​ទំនាក់ទំនង និងតាមដាន​សកម្មភាព​យោធា។

គួរបញ្ជាក់ថា បើទោះជា​មានការព្រមានជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើអន្តរាគមន៍​យោធាក្នុងប្រទេស​វេណេស៊ុយអេឡា ក៏ដោយ ក៏មន្ត្រីយោធា​អាមេរិកជាច្រើន​នាក់នៅតែអះអាង​ដដែលថា ជម្រើសយោធា​សម្រាប់វិបត្តិវេណេស៊ុយអេឡា​មិនទាន់ត្រូវបាន ពិចារណានៅ​ឡើយនោះទេ។ ពោលគឺបច្ចុប្បន្ន​យោធាអាមេរិកអាចនឹងធ្វើ​ការឆ្លើយតប នៅក្នុងករណី​ដែលទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងបុគ្គលិកស្ថានទូត​អាមេរិករងការវាយប្រហារ​តែ​ប៉ុណ្ណោះ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម