លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងជួបគ្នាបើកទំព័រនៅម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធនេះ ក្នុងសណ្ឋាគារមួយនៅហាណូយ
(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នានៅម៉ោង ៦៖៣៥នាទីល្ងាចថ្ងៃពុធនេះ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលការបើកទំព័រនៃជំនួបកំពូលលើកទីពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមសេតវិមាន ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងរយៈពេល ២ម៉ោងដោយមេដឹកនាំទាំងពីរចាប់ផ្ដើមជំនួប និងស្វាគមន៍គ្នាទៅវិញមក នៅម៉ោង ៦៖៣០នាទីល្ងាចនេះ (ម៉ោងក្នុងតំបន់) នៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ហើយ ១០នាទីបន្ទាប់មេដឹកនាំទាំងពីរនឹងជួបគ្នាមួយទល់នឹងមួយ ដោយតែអ្នកបកប្រែប៉ុណ្ណោះនៅអម។ សេតវិមានបានបន្ថែមទៀតថា នៅម៉ោង ៧៖០០នាទីយប់នេះក៏នឹងត្រូវចូលរួមផងដែរក្នុងពិធីទទួលទានអាហារពេលល្ងាច ជាមួយក្រុមមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងរយៈពេល ១ម៉ោង និង៣៥នាទី។
គួរជម្រាបថា ជំនួបកំពូលជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំកំពូលទាំងពីរ ប៉ុន្តែវាត្រូវបានប្រាកដច្បាស់ថា មានភាពប្រាកដនិយមជាងនៅសិង្ហបុរី៕

Comments