ប៉ូលីសអន្ដរជាតិទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បង្ហាញអារម្មណ៍រំភើប និងរីករាយយ៉ាងពន់ពេកពេលមកទឹកដីកម្ពុជា

(សៀមរាប)៖ សមាគមប៉ូលីសអន្ដរជាតិ ភូមិភាគ២ នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក (NYPD) និងភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសទឹកដីអង្គរ នៃខេត្តសៀមរាប បានបង្ហាញអារម្មណ៍រំភើបរីករាយ នៅពេលដែលពួកគេបានមកដើរកម្សាន្ដ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រៅពីការបង្ហាញរំភើបរីករាយ សមាគមប៉ូលីសអន្ដរជាតិ ភូមិភាគ២ នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក (NYPD) បានសម្ដែងនូវការអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា, លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបដិសណ្ឋារកិច្ចដ៏ល្អនេះ។

ពួកគេបានចាត់ទុកថា ប្រទេសកម្ពុជាមានភាពស្រស់ស្អាត មានមនុស្សល្អៗ និងប្រវត្តិកាលដ៏​សម្បូរបែប ដែលធ្វើឲ្យពួកគេមានអនុស្សាវរីយ៍ល្អៗ គួរជាទីចងចាំ ហើយនឹងមិនភ្លេចកម្ពុជាបានឡើយ។

បន្ថែមពីនេះ ក្រុមប៉ូលីសអន្ដរជាតិ ក៏បានបង្ហាញអារម្មណ៍ រំភើប​រីករាយណាស់ក្នុងពេលដែល ស្នាក់នៅ និងបំពេញទស្សនកិច្ចក្នុង​ប្រទេសកម្ពុជា។ លើសពីនេះ ពួកគេក៏បង្ហាញនូវការ​ពេញចិត្តចំពោះបដិសណ្ឋារកិច្ចនេះ និងចាត់ទុកថា កម្ពុជាជាប្រទេសស្រស់ស្អាត មានម្ហូបអាហារឆ្ងាញ់ មានវប្បធម៌ល្អ សិល្បៈ ប្រាសាទបុរាណ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម