ទស្សនៈនិងមតិ៖ តើគួរដឹកនាំប្រទេសតាមបែបណាទៅ ទើបពួកលោកខាងលិចចាត់ទុកថាជាប្រជាធិបតេយ្យ?



(ភ្នំពេញ)៖ «និយមន័យនៃប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ» គឺជាប្រទេសដែលអនុញាតឲ្យមានគណបក្សច្រើនចូលរួមបោះឆ្នោតដោយសេរីទៅតាមច្បាប់កំណត់ ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ល។ តែត្រូវស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ត្រូវស្ថិតនៅក្រោមច្បាប់របស់ប្រទេសនោះ។

ប្រទេសកម្ពុជាដែលប្រកាន់យករបបប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ការដឹកនាំបច្ចុប្បន្នក៏អនុវត្តតាមនិយមន័យខាងលើនេះដូចគ្នា គឺមានគណបក្សច្រើនចូលរួមបោះឆ្នោតប្រជាពលរដ្ឋមាន សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ មានសិទ្ធិក្នុងការរស់នៅ ដើរហើរដោយសេរីដូចបណ្ដាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យដទៃទៀតផងដែរ។ ប៉ុន្តែបើទោះបីជាប្រទេសកម្ពុជាអនុវត្តតាមបែប ប្រជាធិបតេយ្យយ៉ាងណាក៏ដោយ តែការដឹកនាំរបស់ប្រទេសកម្ពុជា ហាក់ដូចជាមិនចូលត្រចៀក មិនចូលភ្នែកបណ្ដាលប្រទេសមួយចំនួនដែលចាត់ទុកប្រទេសរបស់ខ្លួន ជាមហាប្រទេសប្រជាធិបតេយ្យសោះឡើយ ជាពិសេសបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដែលមានសហរដ្ឋអាមេរិកជាបងធំតែម្ដង។

មានប្រទេសមួយចំនួនត្រូវបានគេចាត់ទុកថា ជាប្រទេសកុម្មុយនីស្ដ ជាប្រទេសដែលប្រកាន់យកការដឹកនាំតាមឯកបក្ស បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គ្មានប្រព័ន្ធផ្សព្វផ្សាយឯកជននោះឡើយ ហើយក៏ត្រូវបានគេដឹងថា គឺជាមិត្តថ្មីរបស់សហរដ្ឋអាមេរិកផងនោះ គេមិនដែលឃើញប្រទេសដែលតាំងខ្លួនឯងជាបិតាប្រជាធិបតេយ្យទាំងអស់នោះស្រែកទាមទារ ឬដាក់លក្ខន្តិកៈផ្សេងៗ តម្រូវឲ្យត្រូវតែប្រកាន់យករបបប្រជាធិបតេយ្យ ត្រូវតែអនុញាតឲ្យមានគណបក្សច្រើនចូលរួមបោះឆ្នោត ត្រូវតែបើកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬត្រូវតែអនុញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯកជនធ្វើការចេញផ្សាយ ដោយមិនមានការត្រួតពិនិត្យជាមុននោះឡើយ។

ចុះប្រទេសកម្ពុជា មានអ្វីៗទាំងអស់ស្របទៅតាមនិយមន័យ និងលក្ខន្តិកៈនៃរបបប្រជាធិបតេយ្យ ដូចជាមានគណបក្សដល់ទៅ២០ចូលរួមបោះឆ្នោត ប្រជាជនលើស៨០%នាំគ្នាទៅបោះឆ្នោត ពេលឃោសនាបោះឆ្នោត និងការបោះឆ្នោតគ្មានអំពើហឹង្សា ប្រជាជនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសេរី ចុះហេតុអ្វីក៏សហរដ្ឋអាមេរិក និងសហភាពអ៉ឺរ៉ុបនៅតែចោទថា ប្រទេសកម្ពុជា គ្មានប្រជាធិបតេយ្យទៅវិញ។

គេមិនដឹងថា តើការដឹកនាំបែបណាទៅ ទើបសហរដ្ឋអាមេរិក និងកូនជឹងរបស់ខ្លួនចាត់ទុកថា មានប្រជាធិបតេយ្យនោះទេ ឬទាល់តែដឹកនាំដើរតាមការបង្គាប់បញ្ជា និងដើរតាមខ្សែញាក់របស់ខ្លួន ទើបអស់លោកចាត់ទុកថា ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ និងផ្ដល់ការគាំទ្រ៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម