ក្រសួងការបរទេសកម្ពុជា ផ្ញើសាររំលែកទុក្ខឥណ្ឌា ចំពោះការស្លាប់មន្ត្រីសន្តិសុខជាច្រើន ក្នុងព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកអត្តឃាត

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ក្នុងព្រឹត្តិការណ៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅតំបន់ពុលវ៉ាម៉ា (Pulwama) ហ្សាំមូ (Jammu) និង កាស្មៀរ (Kashmir) ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមន្រ្តីសន្តិសុខជាច្រើន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះលោកជំទាវ ដែលបានបាត់បង់នូវមន្ត្រីការពារ​សន្តិសុខជាច្រើនរូប នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានកើតមានឡើង​នៅក្នុងតំបន់ ផាល់វ៉ាម៉ា, (Pulwama) ហ្សាំមូ (Jammu) និងកាស្មៀរ (Kashmir) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩»។

ប្រទេសកម្ពុជា​ថ្កោលទោសយ៉ាង​ពេញទំហឹង ចំពោះការវាយប្រហារ​ដោយ​អំពើភេរវកម្មនេះ និង​ឈរនៅសាមគ្គីភាព​ជាមួយឥណ្ឌាក្នុង​ខណៈនេះ ជាមួយនិងព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ។ កម្ពុជាប្តេជ្ញា​ចិត្តយ៉ាងមុតមាំ ក្នុងការចូលរួម​ចំណែកប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម​គ្រប់ទម្រង់ និងគ្រប់រូបភាព​ទាំងអស់៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម