លោក ដូណាល់ ត្រាំ ថាការបញ្ជូនទ័ពទៅវេណេស៊ុយអេឡានៅតែជាជម្រើសមួយ ហើយ​ក៏ធ្លាប់ទាត់ចោល​សំណើ​សុំ​ជួប​របស់ លោក ម៉ាឌូរ៉ូ ផងដែរ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការបញ្ជូនកម្លាំងយោធាទៅកាន់​ប្រទេស​វេណេ​ស៊ុយអេឡា នៅតែជាជម្រើសមួយដដែល សម្រាប់វិបត្តិដ៏តានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអាមេរិកឡាទីនមួយ​នេះ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CBS News លោក ដូណាល់ ត្រាំ បាននិយាយថា ការធ្វើអន្តរាគមន៍​​យោធាសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន នៅវេណេស៊ុយអេឡា គឺជាជម្រើសមួយ។ នាឱកាសនោះដែរ លោក ត្រាំ បាន​បង្ហើប​ឲ្យដឹងទៀតថា ​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានស្នើ​មកលោកសុំជួបមុខគ្នា​ ក៏ប៉ុន្តែ​​ត្រូវលោក​បដិសេធ។

គួរជម្រាបថា បច្ចុប្បន្នប្រទេសវេណេស៊ុយអេឡា កំពុងបន្តប្រឈមុខជាមួយវិបត្តិនយោបាយ ដែលកាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពី​មេបក្សប្រឆាំង លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯងជា​ប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រ​​ភ្លាមៗ​ពីសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តមួយចំនួន​របស់ទីក្រុងវ៉ាស៊ីនតោន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម