ឥណ្ឌា៖ អគ្គីភ័យលេប​ត្របាក់សណ្ឋាគារញូដេលី «ផ្តាច់ជីវិតមនុស្ស០៩នាក់ និង០៧នាក់​ទៀត​រងរបួស​ធ្ងន់»

(ញូដេលី)៖ មនុស្ស​យ៉ាងតិច ០៩នាក់បាន​បាត់បង់ជីវិត និងប្រមាណ០៧នាក់ទៀត​រងរបួសធ្ងន់ បន្ទាប់ពីគ្រោះ​អគ្គីភ័យ​បានកើតមាន​ឡើងនៅសណ្ឋាគារ​​មួយកន្លែង ក្នុងរដ្ឋធានីញូដេលី​នៃប្រទេសឥណ្ឌា​នាថ្ងៃអង្គារនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Hindustan Times នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានទីភ្នាក់ងារ​ពន្លត់អគ្គីភ័យនៅ​ក្នុង​តំបន់ លោក ស៊ូនីល ឈួដារី (Sunil Choudhary) បានឲ្យដឹងថា មនុស្ស​០៩នាក់បានស្លាប់ នៅក្នុងហេតុ​ការណ៍​ភ្លើងឆេះនៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) ក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh)។ ខណៈនេះ អគ្គិភ័យក៏ត្រូវ​បានពន្លត់​ឲ្យរលត់​ហើយ​ដែរ។ លោក Choudhary បាន​បញ្ជាក់ទៀតថា មនុស្ស ២៥នាក់ត្រូវបាន​ជម្លៀសចេញពី​សណ្ឋាគារលំដាប់ផ្កាយ​បីនេះ រីឯ​០២​នាក់​​បានលោត​ចុះមកក្រោម ដោយសារ​ការភ័យ​ស្លន់ស្លោពេក។

គួរជម្រាបថា មូលហេតុនៅ​ពីក្រោយគ្រោះអគ្គីភ័យខាង​លើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់​នៅឡើយទេ ប៉ុន្តែមាន​​ការ​សង្ស័យថា វាអាចបង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម