តើអ្នកដឹងទេផ្កាយរណប ឬយានអវកាសខូចត្រូវយកទៅកម្ទេចចោលនៅឯណា?
(វ៉ាស៊ីនតោន)៖ ដូចទៅនឹងម៉ាស៊ីនដទៃៗទៀតដែរ ផ្កាយរណប យានអវកាស និងស្ថានីយអវកាស សុទ្ធតែនឹងខូចហើយត្រូវគេបោះបង់ចោល តែអ្នកដឹងទេថា តើអ្នកវិទ្យាសាស្រ្តមានមធ្យោបាយបែបណា សម្រាប់គ្រឿងម៉ាស៊ីនទាំងនេះ ដែលឈប់ដំណើរការក្នុងលំហអវកាសឯណោះ។
ខណៈពេលនេះ គឺមានជម្រើសពីរ ដែលអាស្រ័យទៅលើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេសគឺផ្កាយរណប។ សម្រាប់ផ្កាយរណបដែលនៅគន្លងកម្រិតទាបរបស់ផែនដី អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់ឥន្ធនៈ ដែលនៅសល់តិចតួចចុងក្រោយ ដើម្បីបញ្ជាពួកវាឲ្យធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយខ្លួនតែម្តង។ ឯជម្រើសមួយទៀត គឺបញ្ជូនផ្កាយរណបឲ្យទៅឆ្ងាយពីផែនដី ព្រោះថាការប្រើសាំងដើម្បីឲ្យពួកវាធ្លាក់មកក្នុងបរិយាកាសវិញ អាចត្រូវចំណាយច្រើនជាងការបញ្ជូនពួកវាចេញពីផែនដី ជាពិសេសសម្រាប់ផ្កាយរណបដែលនៅកម្ពស់ខ្ពស់ៗពីផែនដី។
ជាការពិតណាស់ ការកម្ចាត់ផ្កាយរណបតូចៗនៅក្នុងគន្លងកម្រិតទាប (Low Orbit) ចាប់ពី ៣៣០-៤២០គីឡូម៉ែត្រពីផ្ទៃផែនដី គឺជារឿងងាយស្រួលមួយ ដោយសារថាមពលកម្តៅពីការកកិតគ្នាជាមួយខ្យល់ក្នុងល្បឿនដ៏លឿន នឹងធ្វើឲ្យពួកវាឆាបឆេះហើយរលាយសាបសូន្យអស់តែម្តងនៅក្នុងបរិយាកាស។ តែសម្រាប់វត្ថុធំៗដូចជាស្ថានីយអវកាស និងយានអវកាសធំៗ ដែលនៅ Low Orbit តើយ៉ាងម៉េចវិញទៅ?
វត្ថុទាំងនេះទំនងជានឹងមិនឆេះខ្ទេចខ្ទីអស់នៅក្នុងបរិយាកាសឡើយ។ សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាចរៀបចំគោលដៅចុងក្រោយមួយ ដើម្បីធានាថាពួកវាព្រមទាំងកម្ទេចកម្ទីផ្សេងៗនឹងធ្លាក់នៅចំតំបន់គ្មានមនុស្សរស់នៅ។ តំបន់នេះត្រូវគេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសពរបស់យានអវកាស ដោយវាស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ គិតចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០១៦ យានអវកាសប្រមាណ២៦៣គ្រឿងរបស់ប្រទេសចំនួន ០៤ ត្រូវបានគេទម្លាក់ចោលនៅទីតាំងនេះ។
រីឯផ្កាយរណបនៅគន្លងកម្រិតខ្ពស់ ដែលគេបញ្ជាចេញឲ្យពីផែនដី ក៏មានទីលានបញ្ចុះសពសម្រាប់ពួកវាដែរ ដែលគេហៅថា Graveyard Orbit ស្ថិតនៅចម្ងាយ ៣,៦០០គីឡូម៉ែត្រពីភពផែនដី ពោលគឺរាប់រយគីឡូម៉ែត្រផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការនៅជុំវិញផែនដី និងធានាថា ពួកវាទាំងនោះនឹងមិនបង្កការរំខានដល់បេសកកម្មអវកាសនានា នៅថ្ងៃអនាគតនោះឡើយ៕
ប្រភព៖ Business Insider (ដកស្រង់ការផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩)

Comments