បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌាពីរ​គ្រឿង​ហើយ ប៉ាគីស្ថាន​ចាប់បាន​ពីឡុតឥណ្ឌា​ម្នាក់​ទៀត!

(អ៊ីស្លាម៉ាបាដ)៖ កងកម្លាំង​ទ័ពអាកាស​របស់​ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួន​អាកាសយានិក​ឥណ្ឌាម្នាក់​​ក្រោយពីខ្លួនបានបាញ់​ទម្លាក់​យន្ដហោះ​ចម្បាំងឥណ្ឌា ០២គ្រឿង ដែល​បានហោះចូល​មកក្នុងដែន​អាកាស​ប៉ាគីស្ថាននៅថ្ងៃពុធនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) នៃកងកម្លាំងទ័ពប៉ាគីស្ថាន​បានអះអាងថា យន្តហោះចម្បាំង​​ឥណ្ឌាមួយគ្រឿង​បាន​ធ្លាក់​ទៅក្នុងទឹកដី​ប៉ាគីស្ថាន ជាហេតុធ្វើឲ្យយើងអាចចាប់​បានអាកាសយានិក​ឥណ្ឌាម្នាក់ ខណៈយន្តហោះ​​ចម្បាំងមួយគ្រឿង​​ទៀត​បានធ្លាក់ទៅលើ​ទឹកដី​ឥណ្ឌាវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍កំពុងតែតានតឹងខ្លាំង ដែលគេរំពឹងថា ឥណ្ឌានឹងធ្វើការតបតទៅវិញជាមិនខាន។ ភាពតាន​តឹងបានផ្ទុះឡើង​រវាងប្រទេស​អតីត​បងប្អូន​ទាំងពីរ បន្ទាប់ពីមានក​រណីវាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​​អត្តឃាត កាលពីពាក់​កណ្តាល​ខែកុម្ភៈ ទៅលើកង​កម្លាំង​​សន្តិសុខឥណ្ឌា​នៅ​មួយផ្នែកនៃ​តំបន់​​ការស្មៀរ​ដែលកាន់កាប់ដោយឥណ្ឌា​បណ្តាល​មនុស្សជាង ៤០នាក់​បាត់បង់​ជីវិត៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម