យោធាវេណេស៊ុយអេឡាប្រកាសស្មោះស្ម័គ្រប្ដូរផ្ដាច់ចំពោះលោក ម៉ាឌូរ៉ូ ក្រោយរងការព្រមានពីលោក ដូណាល់ ត្រាំ



(ការ៉ាកាស់)៖ យោធាវេណេស៊ុយអេឡាបានអះអាងជាថ្មីឡើងវិញថាពួកគេនឹងនៅតែបន្តរក្សាការគំាទ្រ និងភក្ដីភាពជានិច្ចចំពោះ​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បើទោះជាមានការព្រមានពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារ សប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino ក៏បានបញ្ជាក់ដែរថាយោធា និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃប្រទេសរបស់លោកកំពុងស្ថិតនៅក្នុងស្ថានភាពប្រុងជើង​ការជានិច្ចដើម្បីទប់ស្កាត់រាល់ការឈ្លានពានទាំងឡាយពីសំណាក់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានព្រមានយោធាវេណេស៊ុយអេឡាឱ្យបោះបង់ ចោលលោក នីកូឡាស់ ម៉ាឌូរ៉ូ បើមិនចង់បាត់បង់អ្វីៗគ្រប់យ៉ាង ហើយលោកក៏បានជម្រុញផងដែរឱ្យយោធានៃប្រជាជាតិអាមេរិកឡាទីន មួយនេះទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម