ប្រាក់បំណុលជាតិអាមេរិកកើនឡើងលើស២២ទ្រីលានដុល្លារ, លោក ត្រាំ បន្ទោសរឿងនេះលើអតីតរដ្ឋបាលលោក អូបាម៉ា ដែលបានកាន់អំណាច០៨ឆ្នាំ
(វ៉ាស៊ីនតោន)៖ បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងហួសពី ២២ទ្រីលានដុល្លារ (ពាន់ពាន់លាន) ជាលើកដំបូង បើតាមតួលេខដែលបញ្ចេញដោយក្រសួងហិរញ្ញវត្ថុអាមេរិក។ នេះយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ខណៈនេះបំណុលជាតិសរុបរបស់អាមេរិកគឺមានចំនួន ២២.០១២ទ្រីលានដុល្លារ ដែលវាបង្ហាញពីការកើនឡើងបន្ថែមដល់ទៅជាង ៣០ពាន់លានដុល្លារ ធៀបនឹងប្រាក់បំណុលសរុបកាលពីដើមខែកុម្ភៈ ហើយបើគិតក្នុងអំឡុងពេល ១១ខែចុងក្រោយនេះ បំណុលជាតិអាមេរិកបានកើនដល់ទៅប្រមាណ ០១ទ្រីលានដុល្លារបន្ថែមលើបំណុលចាស់។
ជុំវិញបញ្ហានេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាច្រើនលើកច្រើនសាទៅលើអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា សម្រាប់ការធ្វើឲ្យបំណុលជាតិកើនឡើងខ្ពស់ ក្នុងអំឡុងអាណត្តិកាន់អំណាចរយៈពេល ០៨ឆ្នាំរបស់លោក។ កាលនៅត្រឹមជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០១៦ លោក ត្រាំ ក៏បានសន្យាផងដែរថា នឹងលុបបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នេះក្នុងរយៈពេល ០៨ឆ្នាំ តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប្រសើរជាងមុន។
នៅក្រោមអាណត្តិរបស់លោក ត្រាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីអាមេរិក-ម៉ិចស៊ីកូ-កាណាដា (USMCA) ដែលសំដៅជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃតំបន់អាមេរិកខាងជើង ហៅកាត់ថា NAFTA ត្រូវបានចរចា និងចុះហត្ថលេខាដោយភាគីទាំងបី។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ក៏បានចេញចំណាត់ការដំឡើងពន្ធនាំចូលជាបន្តបន្ទាប់លើទំនិញជាច្រើនមុខរបស់ចិន ដែលបណ្តាលឲ្យផ្ទុះសង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។
គួរជម្រាបថា បំណុលជាតិរបស់អាមេរិកបានកើនប្រមាណ ០២ទ្រីលានដុល្លារ ធៀបនឹងអំឡុងដើមឆ្នាំ២០១៧ នៅពេលលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែង។ ម៉្យាងវិញទៀត អត្រានៃកំណើនបំណុលបានស្ទុះលឿនឡើង ក្រោយពេលដែលលោក ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការបន្ថយពន្ធទំហំ ១.៥ទ្រីលានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០១៧៕

Comments