លិខិតមិត្តអ្នកអាន៖ ពលរដ្ឋកម្ពុជារួមធ្លុងសាមគ្គីភាពជាតិ ជាមួយថ្នាក់ដឹកនាំដើម្បីការពារអធិបតេយ្យភាពជាតិ និងឯករាជភាពជាតិខ្មែរ

(ភ្នំពេញ)៖ ខណៈដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិមួយក្តាប់តូចរបស់ខ្លួនកំពុងទះដៃអបអរសាទរ ចំពោះជ័យជម្នះដ៏មហាធំធេង ក្នុងការបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនបំផ្លាញសេដ្ឋកិច្ច ជាតិតាមរយៈការលត់ជង្គង់អង្វេរសហភាពអឺរ៉ុបឱ្យដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA)និង ការអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឈប់វិនិយោគ និងទំនិញពីកម្ពុជា ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិ ភាពនិងការអភិវឌ្ឍស្ទើរពេញមួយប្រទេសកម្ពុជារួមនឹងបងប្អូនខ្មែររស់នៅក្រៅប្រទេសបានបង្ហាញពីគោលជំហររឹងមាំ ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការពារឱ្យខាងតែ បានអធិបតេយ្យជាតិ ឯករាជភាពជាតិរបស់កម្ពុជានិងរួបរួមធ្លុងសាមគ្គីភាពតែមួយជាមួយនឹងមេដឹកនាំ កំពូលនៃប្រទេសកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាមជ្ឈមណ្ឌលឯកភាពជាតិខ្មែរ ដែលបានលះបង់អាយុជីវិត ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនកម្ពុជា និងស្តារកសាងប្រទេសកម្ពុជាឱ្យមាន ការអភិវឌ្ឍរីកចម្រើន និងក្លាយជាប្រទេសដែលស្មើមុខ មាត់ និងស្មើសិទ្ធិដូចសព្វថ្ងៃនេះ។ គោលជំហររឹងមាំដូចដែកថែបនេះមិនអាចក្រុមជនក្បត់ជាតិ សម រង្ស៊ី និងចៅហ្វាយនាយបរទេសរបស់ពួកគេ បំបែក ឬបំបាក់បានឡើយ ព្រោះប្រជាពលរដ្ឋកម្ពុជារួមនឹងថ្នាក់ដឹកនាំប្រទេសមាន បទពិសោធគ្រប់គ្រាន់ពីមេរៀនប្រវត្តិសាស្ត្រពីអតីតកាលរបស់ខ្លួន ដែលការបង្គាប់បញ្ជា និងការជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺមិនដែលធ្វើកម្ពុជាបានសេចក្តីសុខរីកចម្រើនឡើយ។

សន្តិភាពដែលកម្ពុជារកបានដោយពិបាកចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់ពលរដ្ឋខ្មែររាប់សែនលាននាក់ សេចក្តីសុខ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែទទួល ផលពីផ្លែផ្កាសន្តិភាព ត្រូវបានស្ថិតក្រោមការគំរាមកំហែងដោយសារតែក្រុមជនក្បត់ជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និងគូកនស្រេកឃ្លានអំណាចរហូតដល់ឃុបឃិតជាមួយបរទេសផ្តួលរំលំរបបដឹកនាំ ស្របច្បាប់ និងឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ពួកគេបានលួចយកអធិបតេយ្យភាព ជាតិរបស់ប្រទេសកម្ពុជាទៅឱ្យចៅហ្វាយនាយបរទេសរបស់ពួកគេជាន់ឈ្លី និងប្រមាថព្រលឹងជាតិខ្មែរ ក្រោមលេសសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិបញ្ចេញមតិ។ ប៉ុន្តែទង្វើទុច្ចរិតនិងក្បត់ជាតិទាំង នេះត្រូវបានកម្ទេចចោល និងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ ត្រូវបានវាយបំបែក។ កម្ពុជា ទើបស្ថិតក្នុងសន្តិភាព បាន ២០ ឆ្នាំមកនេះពិតជាមិនចង់ ដើរជាន់ដានប្រវត្តិសាស្ត្រចាស់ឡើយ ហើយប្រឆាំងដាច់ខាតចំពោះក្រុម ជនចង់ទាញយកកម្ពុជាចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ និងបម្រើភូមិសាស្ត្រនយោបាយរបស់បរទេស។ នៅពេលនេះ កម្ពុជាបាននិងកំពុងក្រោកឈរដើរដោយខ្លួនឯង រស់ដោយខ្លួនឯង និងការពារកិត្តិយស កេរ្តិ៍ឈ្មោះរបស់ខ្លួនដោយមិនអនុញ្ញាតឱ្យក្រុមណាមួយបំផ្លាញកម្ពុជា សាជាថ្មីបានឡើយ ហើយគាំទ្ររាជរដ្ឋាភិបាលជានិច្ច និងគ្រប់តម្លៃទាំងអស់ដើម្បីថែរក្សាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាននេះឱ្យបាន។

ក្នុងចេតនាបំផ្លាញកម្ពុជា បន្តអនុវត្តផែនការបដិវត្តន៍ពណ៌របស់ចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី បានព្យាយាមដំឡើងតម្លៃខ្លួន និងព្យាយាមរំលេចថាខ្លួនគឺជាតួឯកតែម្នាក់ គត់ដែលធ្វើឱ្យ កម្ពុជារីកចម្រើន ដោយភ្លេចគិតថាខ្លួនគ្រាន់តែជាជនក្បត់ជាតិតពូជពីឪដល់កូនតែប៉ុណ្ណោះ។ សម រង្ស៊ី មានឈាមជ័រជាជនក្បត់ជាតិ ហេតុដូច្នេះហើយបានជានៅនៅស្ងៀមឡើយពេលជាតិ និងប្រជាជនមាន សុខសន្តិភាពនិងការអភិវឌ្ឍ។ ពលរដ្ឋខ្មែរពិតជាក្តៅក្រហាយ ស្អប់ខ្ពើមនិងខឹងចំពោះទង្វើដ៏អាក្រក់និង ថោកទាបរបស់ជនក្បត់ជាតិ សម រង្ស៊ី និងគូកនរបស់ខ្លួន។ ពលរដ្ឋពិតជាបានឃើញច្បាស់តើនរណា ជាអ្នកសង្គ្រោះជាតិ សង្គ្រោះប្រជាជន និងនាំមកនូវសុខសន្តិភាព និងថែរក្សាការពារឱ្យបានគង់វង្សនូវ សមិទ្ធផលទាំងនោះពិតប្រាកដ។ តើសម រង្ស៊ី ជួយអ្វីដល់ខ្មែរខ្លះ? សម រង្ស៊ី និងបក្ខពួកបានបំផ្លាញខ្មែរសព្វបែបយ៉ាងដោយធ្វើនយោបាយបែបប្រជោបាយនិយម ញុះញង់ បញ្ឆេះកំហឹង បំភ្លៃការពិត ដុតកំហេងវណ្ណៈសង្គម និងបំភិតបំភ័យក្នុងចេតនាបណ្តាញវិនិយោគិនចេញពីប្រទេស ព្រមទាំងបានបង្កច លាចលសព្វបែបយ៉ាងក្នុងន័យមានភាពរំជើបរំជួលទាំងនៅខាងមូលដ្ឋាន ក្នុងជួរបញ្ញាវ័ន្ត ទាំងខាងផ្នែក ពាណិជ្ជករ។

សម រង្ស៊ី ធ្វើនយោបាយប្រជាភិថុតិបោកប្រាស់និងភូតកុហករាស្ត្រតាមរយៈការសន្យាឆា ចោលនូវបំណុល និងលិខិតបទដ្ឋានផ្សេងៗ។ អ្វីដែលសម រង្ស៊ី បាននិងកំពុងតែធ្វើគឺជាការប៉ុនប៉ងនាំ កម្ពុជាទៅរករបបខ្មែរក្រហមសាជាថ្មីដែលលុបបំបាត់កម្មសិទ្ធិឯកជន លុបបំបាត់សិទ្ធិសេរីភាព និងមនុស្សទាំងអស់រស់នៅដោយស្មើភាពគ្នាគឺត្រូវធ្វើការទាំងបង្ខំនិងទទួលរបបបបរមួយចានដូចគ្នា។ នេះគឺជាការធ្វើនយោបាយបែបល្ងង់ខ្លៅ និងគ្មានយុទ្ធសាស្ត្រច្បាស់លាស់របស់ខ្លួន។ ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យ សម រង្ស៊ី ឆ្កួតវង្វេងនឹងការបំផ្លាញជាតិឯង។

នៅចំពោះមុខនៃការគំរាមកំហែងទាំងឡាយជាពិសេសការបំភ្លៃ និងការបំភ័យអំពីបញ្ហាប្រព័ន្ធ អនុគ្រោះពន្ធលើទំនិញកម្ពុជា គឺជាយុទ្ធសាស្ត្របំបែកបំបាក់សាមគ្គីជាតិរបស់ទណ្ឌិតសមរង្ស៊ី ព្រោះការ ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) គឺមិនមែនជាការបិតទីផ្សារទំនិញកម្ពុជាចូលអឺរ៉ុបឡើយ ប៉ុន្តែគ្រាន់តែត្រូវបង់ពន្ធអាករដូចទំនិញប្រទេសផ្សេងទៀតប៉ុណ្ណោះ។ ហើយប្រព័ន្ធអនុគ្រោះពន្ធនេះយូរឬឆាប់សហ ភាពអឺរ៉ិបនឹងដកពីកម្ពុជានៅពេលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន។ ទោះបីជាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុ ជាខ្លះៗ ប៉ុន្តែកម្ពុជានៅតែរស់ និងរស់ក្នុងឯករាជ្យភាពលើសេដ្ឋកិច្ច នយោបាយរបស់ខ្លួន បើទោះបីជា គ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងទាញយកនូវកាលានុវត្តភាពល្អៗ បង្កើតឱកាសចេញពីការចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធនេះ ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ និងពង្រឹងអធិបតេយ្យភាពជាតិខ្មែរ។ បើអត់ EBA កម្ពុជាមិនស្លាប់ឡើយ ប៉ុន្តែអ្នកដែលស្លាប់មុនគេគឺសម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងព្រោះគ្មានអ្វីជាជំហរជួយខ្លួនទៀត ឡើយ ហើយកម្ពុជាក៏លែងមានអ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនក្រោមលេសសិទ្ធិមនុស្ស និងប្រ ជាធិបតេយ្យទៀតដែរ។

កម្ពុជានឹងរស់នៅក្នុងភាពឯករាជ្យពិតប្រាកដមួយ។ ហេតុដូច្នេះហើយបានជា ប្រជាពលរដ្ឋកម្ពុជាបានបង្កើនការជឿជាក់កាន់តែខ្លាំងចំពោះថ្នាក់ដឹក
នាំកំពូលរបស់ជាតិក្នុងការដឹកនាំប្រទេស ការពារសន្តិភាពនិងការអភិវឌ្ឍ និងពង្រឹងស្មារតីឯករាជ្យជាតិ និងបានប្រមូលគ្រប់បញ្ញាញាណ ប្រមូលកម្លាំងដើម្បីទ្រទ្រង់សាមគ្គីជាតិឲ្យបានកាន់តែរឹងមាំខ្លាំង និងមិនខ្លាចការបន្លាចរបស់សម រង្ស៊ី និងបក្ខពួក និងមិនខ្លាចការបន្លាច ឬការគំរាមកំហែងណាមួយបស់ បរទេសមកលើប្រទេសកម្ពុជា មកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមកលើ ប្រជាពលរដ្ឋនិងវិនិយោគទុនឡើយ។ ប្រជាពលរដ្ឋកម្ពុជាបានស្រាក់ដៃសាមគ្គីគ្នាងើបឡើងតស៊ូប្រឆាំង នឹងអំពើក្បត់ជាតិ និងការពារមោទនភាពជាតិខ្មែរ និងបន្តការអភិវឌ្ឍ ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ធនធានមនុស្ស ហើយប្រទេសនឹងដើរទៅដោយរលូន។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារ បាវចនារបស់ប្រទេសខ្លួនគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម