ទម្លាយការពិត៖ ករណីក្រុមអង្គរក្ស សម រង្ស៉ី ចាប់អូសបុរសម្នាក់ចេញពីវេទិកានៅអាមេរិក ដោយសារតែគាត់ចង់ចោទសួរអំពីករណីយកជីវិតនយោបាយលោក កឹម សុខា ភ្នាល់ជាមួយសម្តេចតេជោ​ ហ៊ុន សែន

(អាមេរិក)៖ អ្នកចូលរួមវេទិការបស់ លោក សម រង្ស៉ី នៅសហរដ្ឋអាមេរិក បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មូលហេតុដែលអង្គរក្ស លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ អូសដៃលោក ជុំ សុជាតិ ជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ចេញពីវេទិការនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នោះ គឺដោយសារតែសកម្មជនរូបនេះ ប៉ុនប៉ងសួរនាំ លោក សម រង្ស៉ី អំពីរឿងរ៉ាវរបស់ លោក កឹម សុខា ជាពិសេសពាក់ព័ន្ធនឹងការយកជីវិតនយោបាយលោក កឹម សុខា ភ្នាល់គ្នាចំពោះការដោះលែង និងការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី។

តាមព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅក្នុងវេទិកានោះ មិនមាននរណាម្នាក់ដែលនិយាយអំពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែលោក ជុំ សុជាតិ ដែលជាមនុស្សរបស់លោក កឹម សុខា បានព្យាយាមចូលទៅសួរលោក សម រង្ស៉ី អំពីរឿងរ៉ាវនៃការភ្នាល់ឱ្យដោះលែង លោក កឹម សុខា និងការវិលត្រឡប់ចូលស្រុករបស់ លោក សម រង្ស៉ី ប៉ុន្តែមិនទាន់បានបង្ហើបអស់ពីមាត់ផង អង្គរក្សរបស់លោក សម រង្ស៉ី ក៏បានចេញមកប្រើកម្លាំងបាយអូស លោក ជុំ សុជាតិ ចេញពីវេទិកាតែម្តង។
ប្រភពខាងលើ បាននិយាយប្រាប់ឲ្យដឹងថា៖ «អ្វីដែលលោក ជុំ សុជាតិ បានធ្វើព្រោះលោកចង់ឱ្យលោក កឹម សុខា បានដឹងរឿង នៅថ្ងៃកើតហេតុព្រោះនៅក្នុងកិច្ចប្រជុំជាមួយ លោក សម រង្ស៉ី នោះ គ្មាននរណាសួរអំពីលោក កឹម សុខា សោះ, លោក ជុំ សុជាតិ ទ្រំាមិនបានក៏បានលើកដៃសួរច្រើនដង ប៉ុន្តែគេមិនព្រមអនុញ្ញាតតឲ្យសោះ...ហើយកម្មវិធីជិតចប់ដែរ... ហេតុនេះលោកក៏សម្រេចចិត្តងើបដើរទៅមុខសួរ»។
បើតាមសកម្មជនដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា នៅអំឡុងពេលរៀបចំវេទិកានោះ កញ្ញា កឹម មនោវិទ្យា នៅស្ថិតនៅក្នុងទីក្រុងនោះដែរ ប៉ុន្តែនាងមិនចូលរួមប្រជុំជាមួយលោក សម រង្ស៉ី នោះឡើយដោយទំនងយល់ថា កិច្ចប្រជុំនោះធ្វើឡើងសម្រាប់តែក្រុមរបស់លោក សម រង្ស៉ី តែប៉ុណ្ណោះ។
ការបណ្តេញលោក ជុំ សុជាតិ ចេញពីវេទិកា បានធ្វើឱ្យសកម្មជនដទៃទៀត រួមទាំងអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរ​បស់លោក សម រង្ស៉ី និងបក្ខពួក ដែលមាត់និយាយថា ឱ្យដោះលែងលោក កឹម សុខា ប៉ុន្តែនៅពេលប្រជុំផ្ទៃក្នុង បែរជាមិនឱ្យនិយាយរឿង លោក កឹម សុខា ទៅវិញ។ ណាមួយទៀត ការបណ្តេញ លោក ជុំ សុជាតិ ចេញពីវេទិកានេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ពីអ្នកប្រជាធិបតេយ្យក្លែងក្លាយរបស់ក្រុមធ្វើបក្សប្រហារ និងបង្ហាញថា សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច និយាយពីការគោរពសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សតែលើបបូរមាត់ប៉ុណ្ណោះ ហើយគ្មានសេចក្តីក្លាហានប្រឈមុខនឹងការពិតឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម