កងកម្លាំងមីស៊ីលចិន៖ «ប្រទេសណាហ៊ានឈ្លានពានចិន ប្រទេសនោះនឹងត្រូវកម្ទេចចោល ទោះបីស្ថិតនៅឆ្ងាយយ៉ាងណាក៏ដោយ»
(ប៉េកាំង)៖ កងកម្លាំងមីស៊ីលចិននាសប្តាហ៍នេះ បានបញ្ចេញឃ្លីបវីដេអូដំបូងបំផុតរបស់ខ្លួន នៅលើបណ្តាញសង្គម ដែលបង្ហាញពីគ្រាប់មីស៊ីលផ្លោង Dongfeng (DF) ព្រមទាំងការប្តេជ្ញាការពារអធិបតេយ្យភាពរបស់ប្រទេសចិន ឲ្យបានជាដាច់ខាតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
វីដេអូខាងលើបានបង្ហាញពីសកម្មភាពនៃការចល័ត ការរៀបចំ និងការបាញ់មីស៊ីលផ្លោង DF ជាច្រើនប្រភេទ នៅតាមលក្ខខណ្ឌទីតាំងខុសៗគ្នា រួមមានវាលខ្សាច់ ព្រៃ និងព្រិលជាដើម។ មិនតែប៉ុណ្ណោះ ឃ្លីបវីដេអូបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសណាដែលហ៊ានឈ្លានពានចិននឹងត្រូវកម្ទេចចោល មិនថាពួកគេស្ថិតនៅឆ្ងាយកម្រិតណាឡើយ»។
គួរជម្រាបថា កងកម្លាំងគ្រាប់មីស៊ីលត្រូវគេមើលឃើញថា គឺជាសសរគ្រឹះយុទ្ធសាស្រ្តក្នុងការការពារខ្លួនរបស់ទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់មិនឲ្យប្រទេសដទៃហ៊ានបើកការវាយប្រហារមកលើចិន ហើយវាក៏ជាកម្លាំងដ៏សំខាន់មួយ ដើម្បីរក្សាជំហររបស់ចិនក្នុងនាមជាមហាអំណាចមួយនៅពិភពលោក ក៏ដូចជាដើម្បីរក្សាការពារសន្តិសុខជាតិ៕

Comments