វិទ្យាស្ថានប៉ាស្ទ័រ ចេញសេចក្តីប្រកាស សូមការយោគយល់ដល់ប្រជាពលរដ្ឋ ដែលសម្រុកមកចាក់ថ្នាំការពារជម្ងឺឆ្កែឆ្កួត ដោយត្រូវរង់ចាំយូរ

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនអ្នកដែលអញ្ជើញមកពិគ្រោះ ក្រោយពីសត្វខាំដើម្បីទទួលសេវាចាក់ថ្នាំបង្ការ ជម្ងឺឆ្កែឆ្កួតមានចំនួនច្រើនឡើងនោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សូមអភ័យទោសដល់ប្រជាពលរដ្ឋដែលត្រូវរង់ចាំយូរក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។ នេះបើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

វិទ្យាស្ថានប៉ាស្ទ័រ បានកំពុងព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់អ្នកគ្រប់គ្នា និងសូមផ្តល់អទិភាពពិគ្រោះ ជូនដល់អ្នកដែលអញ្ជើញមកចាក់បន្ត លើកទី២ និងទី៣ អ្នកដែលមានមុខរបួសដោយឆ្កែខាំធ្ងន់ធ្ងរ កុមារតូចៗ ព្រះសង្ឃ ជនពិការ មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ។

វិទ្យាស្ថានប៉ាស្ទ័រ បានទទួលពិគ្រោះជូនដល់អ្នកជម្ងឺទាំងអស់ ដែលអញ្ជើញមកដល់វិទ្យាស្ថាន ប៉ុន្តែសូមអធ្យាស្រ័យចំពោះការ រង់ចាំយូរ។ វិទ្យាស្ថានសូមជម្រាបជូនថា យើងមានវ៉ាក់សាំងគ្រប់ចំនួន សម្រាប់ផ្គត់ផ្គង់ជូនអ្នកទាំងអស់គ្នា។

ជាមួយគ្នានេះដែរ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានជម្រាបដល់សាធារណជនទាំងអស់ថា សូមមេត្តាកុំជឿតាមព័ត៌មានមិនពិតមួយចំនួន តាមរយៈបណ្តាញសង្គមផ្សព្វផ្សាយមួយចំនួនតូច លើការណែនាំរបស់ក្រុមការងារ និងក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានប៉ាស្ទ័រកន្លងមកនេះ៕

























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម