របាយការណ៍៖ កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញពីស៊ីរី នៅចុងខែមេសាខាងមុខនេះ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកកងទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសស៊ីរីនៅចុងខែមេសាខាងមុខនេះ បើទោះជាមានការ ព្រមានជាច្រើនថាការដកខ្លួននេះអាចនឹងធ្វើឱ្យក្រុម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញក៏ដោយ។ នេះបើតាម Wall Street Journal ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មានអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់។ ដោយឡែកកាលពីថ្ងៃពុធ មន្ត្រីអាមេរិកម្នាក់ទៀត ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា តំបន់​ At Tanf នឹងក្លាយ​ជាទីតាំងចុងក្រោយដែលកងទ័ពអាមេរិកត្រូវដកចេញ ប៉ុន្តែទន្ទឹមគ្នាមន្ត្រីរូបនេះបានបន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តធ្វើជា​អ្នកផ្ដល់​ជំនួយមនុស្សធម៌លេខមួយសម្រាប់ប្រទេសស៊ីរីដដែល។

គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសថានឹងកងទ័ពអាមេរិកជិត​២,០០០នាក់ ចេញពីប្រទេសស៊ីរី ដោយសារតែក្រុម ISIS ត្រូវបានកម្ចាត់ទាំងស្រុង។ ប៉ុន្តែការសម្រេចចិត្តនេះទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់សម្ព័ន្ធមិត្តមួយចំនួនដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ខណៈអ្នកជំនាញជាច្រើន ព្រមានថាក្រុម ISIS នឹងកកើតឡើងជាថ្មីក្រោយកងទ័ពអាមេរិកត្រូវបានដកចេញ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម