វៀតណាម៖ ជំនួបកំពូលបើកឆាករវាងលោក ត្រាំ និងលោក គីម នៅថ្ងៃពុធនេះនឹងមានរយៈពេល២ម៉ោង!
(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នារយៈពេល ២ម៉ោងនៅថ្ងៃពុធនេះ ក្នុងថ្ងៃដំបូងនៃជំនួបកំពូលជាលើកទី ២ រវាងមេដឹកនាំទាំង២។ នេះបើតាមសេតវិមានដកស្រង់ការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមសេតវិមាននៅម៉ោង ៦៖៣០នាទីល្ងាចនេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ និងលោក គីម នឹងត្រូវជួបធ្វើការស្វាគមន៍គ្នាទៅវិញទៅមកនៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ហើយ ១០នាទីបន្ទាប់មេដឹកនាំទាំងពីររូប នឹងជួបគ្នាក្នុងជំនួបមួយទល់នឹងមួយតាមរយៈអ្នកបកប្រែ។ សេតវិមានបន្ថែមថា នៅម៉ោង ៧៖០០នាទីយប់ថ្ងៃដដែលនេះ ប្រមុខដឹកនាំទាំងពីរក៏នឹងត្រូវចូលរួមផងដែរក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងរយៈពេល ១ម៉ោង និង ៣៥នាទី។
គួរជម្រាបថា ជំនួបកំពូលជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធនេះ រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងការស្នើសុំដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទំាងពីរ ប៉ុន្តែវានឹងត្រូវតែធ្វើឲ្យមានភាពប្រាកដប្រជា ជាងកាលពីក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី៕

Comments