​លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅល្ងាចថ្ងៃអង្គារស្អែកនេះ

(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ទីក្រុង ហាណូយនៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ មុនចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមក្រសួងការបរទេសវៀតណាម លោក ដូណាល់ ត្រាំ ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong ផងដែរនៅល្ងាចថ្ងៃពុធ។ ចំណែកឯ លោក គីម ជុងអ៊ុនវិញ ដែលកំពុងស្ថិតនៅលើរថភ្លើងពិសេស ត្រូវបាន គេរំពឹងថានឹងធ្វើដំណើរមកដល់ទីក្រុង Dong Dang របស់វៀតណាមជាប់ព្រទល់ជាមួយចិននៅថ្ងៃអង្គារសប្ដាហ៍នេះ មុននឹងបន្ត ដំណើរតាមរថយន្ដឆ្ពោះទៅកាន់ទីក្រុងហាណូយ។

គួរជម្រាបថា ជំនួបកំពូលត្រាំ-គីម លើកទី២ នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធ រហូរដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែមកទល់នឹង ពេលនេះមិនទាន់មានការបញ្ជាក់លម្អិតណាមួយពីជំនួបរវាងមេដឹកនាំទាំង២នៅឡើយទេ ខណៈការរំសាយអាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េអាចនឹងក្លាយជារបៀបវារៈសំខាន់៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម