ទីបំផុត​​ប្រធានាធិបតី​​នីហ្សេរីយ៉ា​បច្ចុប្បន្ន​លោក Buhari ជាប់ឆ្នោតជាថ្មី និង​បន្តកាន់​អំណាច​មួយ​អាណត្តិ​ទៀត!

(នីហ្សេរីយ៉ា)៖ គណៈកម្មការរៀបចំការបោះឆ្នោត​នៃប្រទេសនីហ្សេរីយ៉ា បានប្រកាសនាថ្ងៃពុធនេះថា ប្រធានាធិបតីដែល​កំពុង​កាន់​អំណាច​លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានទទួលជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​ ដែលបានប្រព្រឹត្ត​ទៅ​កាលពីចុងសប្តាហ៍នោះហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រការនេះ​លោក Buhari បានផ្តួល​​លោក អាទីគូ អាប៊ូបាការ (Atiku Abubakar) ដែលជា​បេក្ខជនរបស់គណបក្សប្រឆាំង​ធំជាងគេនៅ​នីហ្សេរីយ៉ា និង​​​ជាអតីត​​អនុប្រធានាធិបតី ដើម្បីបន្តកាន់តំណែង​ក្នុងអាណត្តិ​ទីពីរ។ បើតាម​លោក ម៉ាមូដ យ៉ាប៊ូគូ (Mahmood Yakubu) ជាប្រធានគណៈកម្មការ​​បោះឆ្នោត​នីហ្សេរីយ៉ា INEC លោក Buhari ដែលជាបេក្ខជន​បក្សកាន់​អំណាច APC ទទួលបានសំឡេង​ឆ្នោតគាំទ្រ​ជាង​ ១៥​​លាន​​សំឡេង ឬស្មើនឹង ៥៥​.៥ភាគរយ នៃចំនួនសន្លឹកឆ្នោត​បានការសរុប​ជាង ២៧.៣លានសន្លឹក។

ចំណែកឯ លោក Abubakar មកពីបក្ស PDP ទទួលបានសំឡេងគាំទ្រ​ជាង ១១លានសំឡេង ឬស្មើនឹង ៤១.២ភាគរយ នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែលត្រូវបានធ្វើឡើងកាល​ពីថ្ងៃសៅរ៍​សប្តាហ៍មុន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម