អ្នកវិភាគ ជេម សុខ៖ ទណ្ឌិត សម រង្ស៊ី គ្មានផ្លូវចូលស្រុកខ្មែរទេ បើ EBA ត្រូវបានដកពីកម្ពុជាមែននោះ

(ភ្នំពេញ)៖ អ្នកវិភាគដ៏មានប្រជាប្រិយភាពមួយរូបនៅសហរដ្ឋអាមេរិក លោក ជេម សុខ បានលើកឡើងថា បើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាច់ខាតមិនឲ្យទណ្ឌិត សម រង្ស៉ី បានវិលចូលស្រុកវិញនោះឡើយ ព្រោះ សម រង្ស៊ី បានកម្ទេចសេដ្ឋកិច្ចកម្ពុជា តាមរយៈទៅលូនក្រាបអង្វរឲ្យសហភាពអឺរ៉ុបសម្លាប់ខ្មែរ។
តាមរយៈវិដេអូអត្ថាធិប្បាយដែលមានរយៈពេលប្រមាណ៤០នាទី របស់លោក សុខ សុគន្ធ ឬ ជេម សុខ បានអះអាងថា គំនិតដែលទណ្ឌិត សម រង្ស៉ី អូសទាញបរទេសមកបង្កវិនាសកម្មនៅកម្ពុជា ជាគំនិតមួយដ៏ខ្មៅងងឹត ហើយគំនិតនេះមិនបានខ្វល់ទុក្ខលំបាករាស្រ្តទេ គិតថាខ្លួនឯងត្រូវ និងចេះដឹងជាងគេ តែការពិតអាត្មានិយម គិតតែពីការចង់ដណ្តើមអំណាចពីគេ។
អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយរូបនេះ ក៏បានមើលឃើញថា ការដកប្រព័ន្ធអនុគ្រោះលើទំនិញកម្ពុជា និងមីយ៉ាន់ម៉ា មិនមែនជាការខាតបង់សម្រាប់តែកម្ពុជា និងមីយ៉ាន់ម៉ានោះទេ តែអឺរ៉ុបក៏ខាតបង់ផងដែរ។ បើតាមលោក សុខ សុគន្ធ ការខាតបង់របស់អឺរ៉ុប គឺបាត់បង់ការផ្គត់ផ្គង់ទំនិញដែលមានតម្លៃថោក។
លោក សុខ សុគន្ធ បានមើលឃើញទៀតថា អឺរ៉ុប ក៏ដូចជាអាមេរិក កំពុងមានបញ្ហាធំៗរបស់ពិភពលោកជាច្រើនត្រូវដោះស្រាយ ដូច្នេះបញ្ហានៅកម្ពុជាជារឿងតូចតាចប៉ុណ្ណោះ។ លោក សុខ សុគន្ធ បានគូសបញ្ជាក់ទៀតថា ប្រសិនបើទណ្ឌិត សម រង្ស៉ី ចង់ឲ្យអន្តរជាតិធ្វើអន្តរាគមន៍លើកម្ពុជាដរាបណាកម្ពុជាមានការបង្ហូរឈាមតាមដងផ្លូវ។ តែបើស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្នមិនមានអន្តរជាតិណា មកធ្វើអន្តរាគមន៍លើរាជរដ្ឋាភិបាលកម្ពុជា តាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។
តើការធ្វើអត្ថាធិប្បាយរបស់លោក ជេម សុខ មានខ្លឹមសារយ៉ាងណានោះសូមស្តាប់វិដេអូដូចតទៅ៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម