​សម្ដេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចឲ្យអង្គភាព ACU និងក្រសួងមហាផ្ទៃ ធ្វើការងារបន្ដលើអភិបាលរងខេត្តព្រះសីហនុទាំង២រូប ក្រោយដកចេញពីតំណែង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក៏បានប្រគល់ការងារបន្ដជូនអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ជុំវិញករណីអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ ក្រោយពីសម្ដេចបានដកហូតតំណែងចេញ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនៅក្នុង Comment ជាមួយប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដ គឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ»។

នៅក្នុង Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា ​វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ​ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី​ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ​ឲ្យតែបំពានលើផលប្រយោជន៍​ប្រជាជន»។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖

*ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣
*ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនាពេលកន្លងមក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម