ADB-ក្រសួងការងារ ចាយថវិកា៨៧លានដុល្លារ អនុវត្តគម្រោងអភិវឌ្ឍន៍ថ្មី ចាប់ពីឆ្នាំ២០១៩-២០២៣
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចំណាយថវិកាប្រមាណ ៨៧លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ថ្មី ដែលមានឈ្មោះថា ជំនាញដើម្បីប្រកួតប្រជែង ហៅកាត់ថា (S4C) រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣។
ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកស្រី Ayoko Inagaki នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្សនៃធនាគារអភិវឌ្ឍន៍អាស៊ី បានជម្រាបថា សម្រាប់គម្រោងក្នុងកិច្ចសហប្រតិបត្តិការវាង ADB និងក្រសួងការងារ ដែលមានឈ្មោះថា ជំនាញដើម្បីប្រកួតប្រជែង ហៅកាត់ថា (S4C) នឹងត្រូវអនុម័តនៅខែមិថុនា នឹងចាប់ផ្តើមអនុវត្តគម្រោងនេះ នាតុលាឆ្នាំ២០១៩។
លោកស្រីបន្តថា គម្រោងថ្មីនេះត្រូវបានរៀបចំសិក្សានាពេលកន្លងមក ដោយគ្រោងនឹងចំណាយថវិកា ៨៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣)។
លោករដ្ឋមន្រ្តីបានលើកឡើងបន្តថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែអាចរក្សានូវនិរន្តភាពនៃកំណើនរបស់ខ្លួន បើទោះបីជាមានបញ្ហាប្រឈមដោយសារតែកត្តាខាងក្រៅច្រើន ដូចជាសង្រ្គាមពាណិជ្ជកម្ម ការប្រកួតប្រជែងកាន់តែតឹងតែង បដិវត្តឧស្សាហកម្ម ៤.០ ប៉ុន្តែកម្ពុជាក៏អាចមានលទ្ធភាពក្នុងការក្សាភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវកំណែទម្រង់នានា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅវិស័យឧស្សាហកម្មផ្សេងទៀត ដែលមានវិស័យសក្តានុពលជាច្រើន ក្នុងការស្របទាញកម្លាំងពលកម្មអតិពលកម្មជាច្រើនវិស័យទៀត ក្រៅពីឧស្សាហកម្មកាត់ដេរ ដូចជាអេឡិចត្រូនិច កែច្នៃម្ហូបអាហារ សំណង់ និងអចលនទ្រព្យ កសិឧស្សាហកម្ម ទេសចរណ៍ជាដើម។
លោករដ្ឋមន្រ្តីបានយល់ស្របចំពោះការលើកឡើងរបស់ ADB ពីសារៈសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្អែកលើកត្តាតម្រូវការឧស្សាហកម្ម និងតម្រូវការតាមវិស័យ។
ឆ្លើយតបតាមសំណូមរពររបស់លោករដ្ឋមន្រ្តី ក្រៅពីការជួយគាំទ្រលើគម្រោងលើវិស័យបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ADB ក៏កំពុងសិក្សាក្នុងការរៀបចំជាផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ដែលស្របតាមអតិភាពទាំង៥របស់ផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាបន្តពង្រឹងវិស័យបណ្តុះបណ្តាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រាក់ឈ្នួលអប្បបរមា សុខភាព និងសុវត្ថិភាពការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទេសន្តប្រវេសន៍ការងារ បេឡាជាតិរបបសន្តិសុខសង្គម និងការធ្វើប្រព័ន្ធទំនើបកម្មនៃសេវាសាធារណៈ ស្វែងរកមូលនិធិជួយធានាដល់និរន្តភាព និងឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
គម្រោងថ្មីក្នុងការជួយអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលខាង ADB បានសិក្សារៀបចំកន្លងមក នឹងទទួលបានការអនុម័ត នាពាក់កណ្តាលខែមិថុនា និងចាប់ផ្តើមការអនុវត្តគម្រោងនាខែតុលា ឆ្នាំ២០១៩នេះ។
ភាគីទាំងពីរបានសម្ដែងនូវមោទនភាពចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តការកន្លងមក ហើយបានសន្យាថានឹងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរថែមទៀត នូវភាពជាដៃគូនេះ សម្រាប់រយៈពេលវែង សំដៅបន្តសម្រេចឱ្យបាននូវគោលដៅជាច្រើន ដែលបានដាក់ចេញប្រកបដោយជោគជ័យ៕

Comments