រ៉ុក្កែតដឹកទំនិញទៅទីអវកាសដំបូងរបស់ចិន នឹងត្រូវតេស្តក្នុងពេលឆាប់ៗ ដើម្បីប្រជែង​ទីផ្សារ​អវកាស​អន្តរជាតិ

(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតដឹក​ជញ្ជូនទីមួយរបស់​ប្រទេសចិន សម្រាប់បម្រើគោលដៅ​ពាណិជ្ជកម្ម​ នឹងត្រូវធ្វើការហោះហើរ​​ជាលើក​ដំបូង​ នៅក្នុងរយៈពេលប៉ុន្មាន​ខែខាងមុខ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​​ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

រ៉ុក្កែតខាងលើ​ដែលមានឈ្មោះថា «នាគវៃឆ្លាតទី១ (Smart Dragon-1 ឬ SD-1)» គឺជាសមាជិក​ដំបូង​គេ​នៃ​​ស៊េរីរ៉ុក្កែត​​​​ពាណិជ្ជកម្ម​ត្រកូត Dragon ដែល​ផលិតដោយ​ស្ថាប័នរដ្ឋ​ចិន CALVT ដែលមានឯកទេស​ខាងអភិវឌ្ឍន៍​គ្រាប់រ៉ុក្កែត ខណៈដែល​​ប្រទេសចិន​កំពុងពន្លឿនសន្ទុះ​​នៃកិច្ចប្រឹងប្រែង អភិវឌ្ឍ​វិស័យ​ឧស្សាហកម្មអវកាស​ ទៅក្នុងផ្នែក​ពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ។​ បច្ចុប្បន្នរាល់រ៉ុក្កែតដឹកជញ្ជូនទាំងអស់​របស់ចិន គឺសុទ្ធតែស្ថិតក្នុងត្រកូត Long March។

គួរជម្រាបថា បើតាម CALVT ដោយសារតែ​រ៉ុក្កែត Dragon ត្រូវបានរចនា​ឡើង សម្រាប់តែបម្រើ​គោលដៅពាណិជ្ជកម្ម​ជាចម្បង​ ការចំណាយដើម្បី​ដឹកជញ្ជូនវត្ថុផ្សេងៗ​​​ទៅក្នុង​គន្លង​អវកាស មានតម្លៃធូរថ្លៃ​ជាង​ប្រភេទរ៉ុក្កែត​ស្រដៀងគ្នា ដែលមានវត្តមាន​នៅ​ក្នុងទីផ្សារ​អន្តរជាតិ។ រ៉ុក្កែត Dragon ត្រូវគេ​​អះអាងថា ប្រើពេលត្រឹម ០៦ខែប៉ុណ្ណោះ ដើម្បីផលិតបាន​មួយគ្រាប់ៗ និងពេល​ត្រឹម​​តែ ២៤ម៉ោង សម្រាប់ការត្រៀម​រៀបចំដើម្បី​បាញ់បង្ហោះ ហើយវាអាច​ប្រើប្រាស់សម្រាប់បញ្ជូនផ្កាយរណប​តែមួយគ្រឿង ឬក៏​ច្រើនគ្រឿង​ក្នុងពេលតែ​មួយ​ក៏បាន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម