មន្រ្តីជំរឿន៥ម៉ឺននាក់ នឹងចាប់ផ្តើមចុះសម្ភាសមេគ្រួសារ នៅទូទាំងប្រទេសជិត៣លានគ្រួសារ នៅថ្ងៃស្អែកនេះ ដើម្បីស្រង់ទិន្នន័យថ្មី
(ភ្នំពេញ)៖ ក្រុមមន្រ្តីជំរឿនប្រមាណ៥ម៉ឺននាក់ នឹងចាប់ផ្តើមចុះសម្ភាសមេគ្រួសារ ឥស្សរជន និងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសប្រមាណជិត៣លានគ្រួសារ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះហើយ ដើម្បីស្រង់ទិន្នន័យថ្មីនៅកម្ពុជា។ នេះបើតាម លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។
លោកស្រី ហង់ លីណា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការធ្វើជំរឿនលើកនេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាសឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស។
លោកស្រីបានបន្តទៀតថា ក្នុងរយៈពេល១១ថ្ងៃខាងមុខនេះ មន្រ្តីជំរឿនម្នាក់ៗនៅតាមមូលដ្ឋាននានា នឹងត្រូវសម្ភាសប្រជាពលរដ្ឋ ១២០ ទៅ១៥០គ្រួសារ ហើយលទ្ធផលបណ្តោះអាសន្ននៃជំរឿននេះ នឹងអាចបង្ហាញក្នុងអំឡុងពេល ៣ខែក្រោយបញ្ចប់ជំរឿន តែអ្វីដែលជាលទ្ធផលផ្លូវការអាចធ្វើឡើងនៅចន្លោះ ៦-៩ខែក្រោយ។
សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕

Comments