លោក សាយ សំអាល់ ត្រូវបានប្រកាសជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជំនួស លោក ប៉ុល សារឿន

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ជំនួសលោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលផ្ទេរភារកិច្ចទៅជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ​រាជធានីភ្នំពេញ​។

ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុរោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីការតែងតាំងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុក្នុងក្របខណ្ឌគនបក្សហើយនោះ លោក សាយ សំអាល់ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចជ្រើសតាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្នុងខេត្តព្រះសីហនុផងដែរ។

ក្រុមការងារនេះ អមដោយអនុប្រធាន២រូប គឺ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានសមាជិកចំនួន ៣៦រូប។

ក្រុមការងារនេះ មានតួនាទី និងភារកិច្ច របៀបរបបការងារ កំណត់ដោយសេចក្តីណែនាំបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្រ្តីឱ្យចូលរួមក្នុងក្រុមការងារ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម