តារាប្រុសស្រីជិត១០០នាក់​ ចូលរួមថតកម្មវិធីសម្រាប់ឱកាសបុណ្យ​ ចូលឆ្នាំប្រពៃណីខ្មែរ​ ឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩​

(ភ្នំពេញ​)៖​ នៅមុននេះបន្តិចមានវត្តមានតារាសម្តែង​ ,តារាចម្រៀង,​ តារាកំប្លែង​ ប្រុសស្រីប្រមាណជិត១០០នាក់​ បានចូលរួមថតកម្មវិធីសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ ឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩​ នៅម្តុំវត្តឃ្មួញ​ ខណ្ឌ​ សែនសុខ​ យ៉ាងសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ។

វត្តមានតារាប្រុសស្រីបានតុបតែងខ្លួន​ យ៉ាងស្រស់ស្អាត​ ជាមួយឈុតប្រពៃណីខ្មែរ​ ចម្រុះពណ៌ប្រកបដោយទឹកមុខសប្បាយរីករាយអបអរសាទរ​ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ ដោយតារាទាំងអស់បានរាំកម្សាន្តសប្បាយ​ នូវបទប្រពៃណីខ្មែរជាច្រេីនបទ​ ដោយមិនមានការហត់នឿយទេ។

បេីតាម​ លោក​ ខេន​ វណ្ណាថាត់​ ដែលជាអ្នកដឹកនាំថតកម្មវិធី​ បុណ្យចូលឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៩​ បានប្រាប់ឲ្យដឹងថា​ ឆ្នាំនេះទូរទស្សន៍បានសម្រឹតសម្រាំង​ ការថតបទចម្រៀងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ កាន់តែពិសេស​ មានតារាជាច្រេីនចូលរួម​ សុទ្ធសឹងតែតារាល្បីៗ​ ធ្វេីយ៉ាងណាបង្កភាពសប្បាយរីករាយ​ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី។

ដូច្នេះចង់ដឹងថា​ មានអ្នកសិល្បៈ​រូបណាខ្លះចូលរួម​ សូមអញ្ជេីញទស្សនារូបភាពខាងក្រោម៖































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម