ទូតវេណេស៊ុយអេឡាប្រចាំយូអិន៖ «សហរដ្ឋអាមេរិក​កំពុង​បំពាក់​បំប៉ន​អាវុធ ដល់​ក្រុមក្បត់​ក្នុង​ទឹកដី​កូឡុំប៊ី ដើម្បី​ទៅផ្តួលរំលំ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ»

(ញូយ៉ក)៖ អគ្គរដ្ឋទូត​វេណេស៊ុយអេឡាប្រចាំ​អង្គការសហប្រជាជាតិ (UN) លោក សាមូអ៊ែល ម៉ុនកាដា (Samuel Moncada) បានចោទ​ប្រកាន់ថា សហរដ្ឋអាមេរិក កំពុងបំពាក់​អាវុធដល់ពួកក្បត់​ដែលហៅខ្លួនឯងថា «កងទ័ព​រំដោះជាតិ» ដើម្បីឈ្លានពាន​ប្រទេសរបស់​លោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

លោក Moncada ធ្វើការកត់​សម្គាល់បែប​នេះ ប្រាប់អ្នកសារព័ត៌មាន​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ (UNSC) បរាជ័យក្នុងការបោះឆ្នោត​អនុម័ត​លើ ដំណោះស្រាយស្ដី​ពីវិបត្តិ​វេណេស៊ុយអេឡា។ នាឱកាសនោះ​អគ្គរដ្ឋទូតរូបនេះ​បានគូសបញ្ជាក់​យ៉ាងដូច្នេះ​ថា «រាប់ចាប់​ពីដែនដី​នៃប្រទេស​កូឡុំប៊ី... សហរដ្ឋអាមេរិក​កំពុងបំពាក់អាវុធដល់​ពួកយោធា​ក្បត់ជាតិ​ដែលហៅខ្លួនឯងថា កងទ័ពរំដោះ​វេណេស៊ុយអេឡា ក្នុងគោល​បំណងឈ្លានពាន​ប្រទេស​វេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា បើតាម​លោក Samuel Moncada ការអះអាងរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថាជម្រើសគ្រប់យ៉ាង​មានលើតុ​រួចជាស្រេចបានបង្ហាញ​យ៉ាងច្បាស់ថា វាគឺជាការគំរាមកំហែង​ប្រើប្រាស់កម្លាំងយោធា ​ផ្ដួលរដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម