គ្រឿងសម្ភារបរិក្ខាពេទ្យច្រើនមុខ និងអំណោយតម្លៃសរុបជាង១លានដុល្លារ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូននៅមន្ទីរពេទ្យយោធភូមិភាគី៥
(បាត់ដំបង)៖ នៅព្រឹកថ្ងែទី០៩ ខែមីនា ឆ្នាំ២០១៩ គ្រឿងសម្ភារបរិក្ខាពេទ្យច្រើនមុខ និងអំណោយដែលមានតម្លៃសរុបជាង១លានដុល្លារ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានយកទៅប្រគល់ជូនអ្នកជំងឺ ស្នងការរដ្ឋាននគរបាល និងមន្រ្តីយោធា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគី៥ ក្នុងខេត្តបាត់ដំបង។
ការយកអំណោយប្រគល់ជូនេះ លោក ណុប ដារ៉ា និងក្រុមការងារ បានប្រគល់ជូនអំណោយពីបងប្អូនដែ លជាប្រជាពលរដ្ឋខ្មែរ-អាមេរិក, ពលរដ្ឋអាមេរិក និងអំណោយលោក ហ៊ុន ម៉ាណែត ជាគ្រឿងសម្ភារបរិក្ខាពេទ្យ និងឧបករណ៍ពេទ្យសំខាន់ៗជាច្រើនរយមុខដល់ មន្ទីរពេទ្យយោធភូមិភាគទី៥ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង សរុបថវិកាប្រមាណ១លានដុល្លារ។
បរិក្ខាទាំងនេះ នឹងប្រគល់បន្តទៅតាមអង្គភាពជំនាញផ្សេងៗសំខាន់ទៀតដូចជា៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន ទុកប្រើប្រាស់តាមការគួរ។
បន្ទាប់មកលោក ណុប ដារ៉ា តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តយកអំណោយគ្រឿងបរិភោគ ដើម្បីជាចូលរួមរំលែកការលំបាក ប្រជាពលរដ្ឋដែលមកសំម្រាកព្យាបាលនៅទីនេះ ជាពិសេសចូលរួមរំលែកការលំបាកដល់យោធា និងមន្រ្តីនគរបាលដែលមានជំងឺ។
អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទាំងអស់នោះ រួមមាន៖ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួនធំ៕

Comments