ប្រមុខការទូតតួកគីបង្ហើបប្រាប់ថា៖ លោក ម៉ាឌូរ៉ូ មានបំណងចង់ឲ្យវេណេស៊ុយអេឡាចូលកាន់សាសនាអ៊ីស្លាមនៅថ្ងៃណាមួយ
(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថាប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់ប្រាប់លោកនៅក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំ២០១៨ថា អាចនឹងចូលសាសនាអ៊ីស្លាមនៅថ្ងៃណាមួយ។ នេះបើតាមការដកស្រង់ការ ផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Alaaddin Keykubat University ក្នុងទីក្រុង Alanya លោក Cavusoglu បានរំឮក លម្អិតឡើងវិញថានៅក្នុងកិច្ចប្រជុំជាមួយលោក ម៉ាឌូរ៉ូ នៅទីក្រុងការ៉ាកាស់កាលពីខែកញា ឆ្នាំ២០១៨ ប្រធានាធិបតីវេណេស៊ុយ អេឡា បានបង្ហាញលោកនូវវីដេអូមួយស្ដីពីកម្មវិធីទូរទស្សន៍ដែលរៀបរាប់ពីប្រវត្តិនៃអាណាចក្រអូតូម៉ង់។ លោករដ្ឋមន្ត្រីការបរទេស តួកគីបន្ថែមថាលោក ម៉ាឌូរ៉ូ មានប្រតិកម្មវិជ្ជមាន ដោយបញ្ជាក់ថាកម្មវិធីទូរទស្សន៍នេះបានបង្ហាញពីភាពពិត នៃសាសនាអ៊ីស្លាម ហើយថាលោកនឹងទទួលយកសាសនាអ៊ីស្លាមនៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Mevlut Cavusoglu កើតមានឡើងនៅចំពេលលោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងប្រឈម មុខនឹងវិបត្តិនយោបាយនៅក្នុងប្រទេស បន្ទាប់មេបក្សប្រឆាំងលោក Juan Guaido ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី ស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡាកាលពីថ្ងៃទី២៣ ខែមករា។ ប៉ុន្តែតួកគីនៅតែទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់ដដែល៕

Comments