រថយន្តមេបក្សប្រឆាំងវេណេស៊ុយអេឡា ត្រូវប្រជាជនចោមរោមគប់ និងទាត់ធាក់

(ការ៉ាកាស់)៖ ស្ថានីយទូរទស្សន៍វេណេស៊ុយអេឡា VPI TV បានបញ្ចេញឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញនូវរថយន្ត​មេបក្ស​ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ត្រូវគេទាត់ធាក់និងចោលរបស់របរលើ ស្របពេលដែលរូបលោកកំពុង​​​ជិះនៅលើនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
តាមរយៈឃ្លីបវីដេអូខាងលើ គេឃើញរថយន្តរបស់លោក Guaido កំពុងឈប់នៅភ្លើងស្តុបមួយកន្លែង នៅពេលដែលបុរស​ម្នាក់ស្រាប់តែបានមកទាត់ធាក់ និងព្យាយាមបើកទ្វាររថយន្តថែមទៀត ហើយបន្ទាប់មកមនុស្សមួយក្រុម ដែលឈរនៅ​ក្បែរ​នោះក៏បានចាប់ផ្តើមចោលរបស់របរផ្សេងៗមកលើ​​រថយន្ត ខណៈតៃកុងឡានរបស់លោក Guaido បានព្យាយាម​បើក​​ចេញ។
គួរជម្រាបថា កាលពីខែមករា លោក Gauido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយទទួល​បាន​ទទួលស្គាល់ភ្លាមៗពី​លោកខាងលិច បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែង​សម្រាប់​អាណត្តិទីពីរ ជាហេតុបង្ក​ឲ្យ​ប្រទេសអាមេរិកឡាទីនមួយនេះធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រៅ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម