ផ្ទុះរោង​ចក្រគីមី​នៅ​ប្រទេស​ចិន៖ ស្លាប់កើន​ដល់​៤៧នាក់ និង​របួស​៦៤០នាក់

(ប៉េកាំង)៖ អាជ្ញាធរចិន​បានឱ្យដឹងនៅ​ថ្ងៃសុក្រនេះថា ចំនួនមនុស្សស្លាប់នៅ​ក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមី មួយកន្លែងស្ថិត​នៅភាគខាងកើត​នៃប្រទេស បានកើនដល់ ៤៧នាក់ហើយ និង ៦៤០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការ ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

ហេតុការណ៍​ផ្ទុះខាងលើបានកើត​ឡើងនៅម៉ោង ១៤៖៥០នាទីរសៀលថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រគីមីមួយកន្លែង ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ធានជាយី (Tianjiayi Chemical) ស្ថិតក្នុងទីក្រុង យ៉ានឆេង (Yancheng) នៃខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើតនៃប្រទេសចិន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ​មិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបាន​បង្កការផ្ទុះនេះនៅឡើយទេ ខណៈការស៊ើបអង្កេត​កំពុងធ្វើឡើង។ ចំណែកឯងអ្នករបួស ៦៤០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យចំនួន ១៦ នៅក្នុងតំបន់កើតហេតុនោះហើយ៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម