ចិន និងរុស្ស៊ីរួមគ្នាផលិតឧទ្ធម្ភាគចក្រទម្ងន់ធ្ងន់ «៤០តោនដំបូងបំផុត» ដែលនឹងរួចរាល់នៅឆ្នាំ២០៣២
(ម៉ូស្គូ)៖ សារព័ត៌មានចិន Global Times បានរាយការណ៍ថា ឧទ្ធម្ភាគចក្រទម្ងន់ ៤០តោនដំបូងបំផុតដែលអភិវឌ្ឍន៍រួមគ្នាដោយរុស្ស៊ី និងចិននឹងត្រូវផលិតរួចរាល់ទាំងស្រុងនៅឆ្នាំ២០៣២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍ខាងលើរបស់ Global Times ធ្វើឡើងដោយផ្អែកលើលោក វូ ស៊ីមីង (Wu Ximing) ដែលជាប្រធានក្រុមរចនាមកពីឧស្សាហកម្មអាកាសចរណ៍ចិន។ លោក Wu បានបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីមានបទពិសោធន៍យ៉ាងច្រើនក្នុងការផលិតឧទ្ធម្ភាគចក្រ ទម្ងន់ ៤០តោនឡើងទៅ ជាឧទាហរណ៍ដូចជាឧទ្ធម្ភាគចក្រ Mi-26 ដែលមានទម្ងន់ ៥៦តោន... ដូច្នេះយើងចង់ប្រើឱកាសនេះដើម្បី ដកស្រង់បទពិសោធន៍ពីរុស្ស៊ី»។
គួរបញ្ជាក់ថា បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់នៅឡើយទេថា ម៉ាស៊ីនប្រភេទនឹងត្រូវប្រើសម្រាប់ឧទ្ធម្ភាគចក្រស៊េរីថ្មីនេះ។ ប៉ុន្តែបើតាម Global Times ម៉ាស៊ីនដែលប្រើក្នុងឧទ្ធម្ភាគចក្រ MI-26 អាចនឹងក្លាយជាជម្រើសមួយដ៏ល្អ៕

Comments