១០ថ្ងៃ​ទៀតលោកស្រី​នាយករដ្ឋ​មន្ត្រី​នូវែលសេឡង់ នឹង​សម្រេច​ចិត្តលើ​កំណែទម្រង់​ច្បាប់គ្រប់គ្រង​​​កាំភ្លើង

(វែលីងតោន)៖ នាយករដ្ឋមន្រ្តី​នូវែសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នាថ្ងៃចន្ទនេះ​បាននិយាយ​ថា ​រដ្ឋាភិបាលលោក​ស្រី​បានសម្រេចចិត្តរៀបចំធ្វើកំណែ​ទម្រង់​លើច្បាប់គ្រប់គ្រង​កាំភ្លើង ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានមួយ​ក្រោយ​កិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកស្រី Ardern បាន​ឲ្យដឹងថា ផែនការកំណែ​ទម្រង់ច្បាប់​គ្រប់​គ្រង​អាវុធនេះ ត្រូវបានព្រមព្រៀង​គ្នារវាង​ដៃគូចម្រុះចំនួន ០៣ គឺរវាងគណបក្ស​​ពលករនូវែសេឡង់ (New Zealand Labour Party) គណបក្សទីមួយ​នូវែលសេឡង់ (New Zealand First Party) និងគណបក្ស​បៃតង (Green Party)​ ប៉ុន្តែលោកស្រីមិន​បាន​បញ្ជាក់លម្អិត​ ទាក់ទងនឹងកិច្ចការកែ​ទម្រង់នេះ​ឡើយ។

គួរជម្រាបថា ការផ្តោតចំណាប់​អារម្មណ៍លើច្បាប់គ្រប់គ្រង​កាំភ្លើងនៅនូវែលសេឡង់ បានកើតមាន​បន្ទាប់ពីការផ្ទុះករណី​បាញ់​ប្រហារ​ដ៏អាក្រក់បំផុត​មួយនៅឯព្រះវិហារអ៊ីស្លាម​ចំនួន ០២កន្លែង ក្នុងទីក្រុងក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅ​បណ្តោយឆ្នេរភាគ​ខាងកើត​ប្រទេសដី​កោះមួយនេះ ដោយក្នុងហេតុការណ៍​​មនុស្ស ៥០នាក់បានស្លាប់ និងប្រមាណ ៥០នាក់ទៀតរបួស​កាលពីសប្តាហ៍មុន៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម