មនុស្សទាំង៤នាក់ ដែលអាជ្ញាធរហៅទៅសួរនាំទាំងយប់ ក្រោយរកឃើញលាក់ខ្លួន ក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ

(ភ្នំពេញ)៖ មនុស្សទាំង៤នាក់ ដែលអាជ្ញាធរហៅទៅសួរនាំយប់មិញ ក្រោយរកឃើញលាក់ខ្លួន ក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយពីបានសួរនាំអំពី សវតារបស់ពួកគេរួចមក។ នេះជាការបញ្ជាក់របស់លោក ឌី រ័ត្ន​ខេមរុណ អភិបាលរងខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ឌី រ័ត្នខេមរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ពួកគេទាំង៤នាក់ យើងបានឲ្យត្រឡប់ទៅវិញទាំងយប់មកម្ល៉េះ ក្រោយបញ្ចប់ការសួរនាំ និងមានគោលការណ៍ពីអភិបាល រាជធានីភ្នំពេញ»។ បើតាមលោក ខេមរុណ និងក្រោយការសួរនាំមកនោះ ពួកគទាំង៤នាក់ គ្រាន់តែជាអ្នកយាមនៅអតីតទីស្នាក់ការប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មនុស្សចំនួន៤នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ហៅទៅសួរនាំ ក្រោយពីរកឃើញពួកគេ ស្ថិតនៅក្នុងអតីតទីស្នាក់ការ គណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មនុស្សទាំង៤នាក់នេះ ត្រូវបានមន្រ្តីអាជ្ញាធរហៅទៅសួរនាំ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះធ្វើរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះ ក៏បានប្រទះឃើញពួកគេ កំពុងស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

លោក ឃួង​ ស្រេង បានបញ្ជាក់ទៀតថា នៅពេលដែលមន្រ្តីចុះមកធ្វើជំរឿននាពេលថ្មីៗនេះ ពួកគេប្រាប់ថា មិនមានមនុស្សនៅក្នុងអតីតទីស្នាក់ការនោះទេ ប៉ុន្តែនៅយប់នេះពេលអាជ្ញាធរ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដឹងថាមានមនុស្សនៅក្នុងខាង។ ពេលកម្លាំងចូលទៅរក ស្រាប់តែ២នាក់បានដើរតាមក្បែររបងចេញមកក្រៅ និង២នាក់ទៀតបានដើរចេញមកតាមច្រកទ្វារខាងមុខ សមត្ថកិច្ចសង្ស័យផ្លោះរបង ដូច្នេះក៏ឃាត់មកសួរនាំតែម្តង៕





























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម