សហរដ្ឋអាមេរិកលុបចោលការផ្ដល់ទិដ្ឋាការដល់មន្ត្រី និងគ្រួសាររបស់លោក ម៉ាឌូរ៉ូ ៤៩នាក់
(ការ៉ាកាស់)៖ ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្តមិនផ្ដល់ទិដ្ឋាការដល់បុគ្គល៤៩នាក់ ដែលមានសម្ព័ន្ធភាពជាមួយ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសំអាងថាអ្នកទាំងនេះបានចូលរួមក្នុងសកម្មភាពបំផ្លាញដល់លិទ្ធិប្រជាធិបតេយ្យនៃប្រជាជាតិអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
ភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡា បានផ្ទុះឡើងកាលពីមករាកន្លងទៅ បន្ទាប់ពីមេបក្សប្រឆាំងលោក Juan Guaido ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សហរដ្ឋអាមេរិក។ ប៉ុន្តែចិន និងរុស្ស៊ី នៅតែទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយអេឡា។ ដោយឡែក ជុំវិញការដាក់កំហិតលើ ការផ្ដល់ទិដ្ឋាការដល់បុគ្គល៤៩នាក់ ក្នុងនោះរួមមានទាំងមន្ត្រី និងសាច់ញ្ញាតិរបស់លោក ម៉ាឌូរ៉ូ ក្រសួងការបរទេសអាមេរិកបានអះអាង ថាការសម្រេចចិត្តបែបនេះគឺធ្វើឡើងក្នុងគោលបំណងស្ដារឡើងវិញ និងប្រឆាំងរាល់ជនទាំងឡាយណាដែលបានចូលរួមក្នុងសកម្មភាព បំផ្លាញលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា រដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងរងសម្ពាធយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេស លោកខាងលិចឱ្យប្រគល់អំណាចដោយសន្តិវិធីដល់លោក Juan Guaido ឬក៏រៀបចំការបោះឆ្នោតជាថ្មីឡើងវិញ បើពុំដូច្នោះទេ អាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ៕

Comments